Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា កោះហៅអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ ពាក់ព័ន្ធករណីចាប់មន្ត្រីការបរទេសពីររូប

ក្រសួងការបរទេសឥណ្ឌា បានប្រកាសថា ​មន្ត្រីស្ថានទូតឥណ្ឌាចំនួនពីររូប ត្រូវប៉ាគីស្ថានចាប់ខ្លួន កាលពីថ្ងៃទី​១៥ ខែមថុនា​ ហើយបានបង្ខំាងទុក រយៈពេលជាង​១០ម៉ោងទៀតផង»។ សកម្មភាពខាងលើ គឺជារឿងខុសច្បាប់ ​ស្តីពីទំនាក់ទំនងការទូត។

កាលពីថ្ងៃទី​១៦ ខែមិថុនា ឥណ្ឌាបានកោះហៅមន្ត្រីស្ថានទូប៉ាគីស្ថាន លោក Haider Shah ដើម្បីផ្ញើសារតវ៉ា ស្តីពីការចាប់ខ្លួនខុសច្បាប់លើមន្ត្រីស្ថានទូតឥណ្ឌា ប្រចាំនៅទីក្រុងអ៊ិស្លាម៉ាបាដ។ ​

បើតាមការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងថា «មន្ត្រីពីររូបរបស់ស្ថានទូតឥណ្ឌា ត្រូវបានចាប់ខ្លួន រយៈពេលជាង​១០​ម៉ោង នៅក្នុងប្រទេសប៉ាគីស្ថាន »។ បន្ទាប់មក មានការដោះលែងវិញ ក្រោយមានអន្តរាគមន៍យ៉ាងខ្លាំង ពីក្រសួងការបរទេសឥណ្ឌា។ មន្ត្រីទាំងពីររូបនោះ ក៏បាន​រងរបួសជាទម្ងន់ផងដែរ ដោយសារតែការវាយប្រហារសួរចម្លើយពីសន្តិសុខប៉ាគីស្ថាន។

ជាមួយគ្នានេះដែរ ​ក្រសួងការបរទេសប៉ាគីស្ថាន បានលើកឡើងថា ការប្រកាសរបស់ឥណ្ឌា គឺជារឿងមិនពិតនោះឡើយ។ មន្ត្រីការបរទេសឥណ្ឌា ទាំងពីររូប ដែលបានចាប់ខ្លួននោះ ដោយសារពួកគាត់​បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​ឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ហើយព្យាយាមគេចខ្លួន៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9394548