ខ្សែបម្រើ James Maddison បានបន្តកុងត្រាថ្មីជាមួយក្លិប Leicester City រហូតដល់ឆ្នាំ២០២៤ ក្រោយមានព័ត៌មានចចាមអារ៉ាមថាក្លិប Manchester United ចែចូវចង់បាននៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ក្លិប Leicester City បានចេញសេចក្តីប្រកាសថា កីឡាកររបស់យើងគឺខ្សែបម្រើ Maddison ឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លិបបន្ថែមទៀត។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយថាខ្លួនពិតជារីករាយណាស់ដែលបានបន្តកុងត្រាថ្មីជាមួយនឹងក្លិបរយៈពេលវែងបន្តទៀត។
គួរបញ្ជាក់ថា Maddison បានផ្លាស់ចេញពីក្លិប Norwich City មកចូលរួមជាមួយ Leicester នៅឆ្នាំ២០១៨ ហើយរយៈពេល ២ រដូវកាលចុងក្រោយនេះ កីឡាករវ័យ ២៣ ឆ្នាំខាងលើបានបង្ហាញពីទម្រង់លេងយ៉ាងល្អ ដែលធ្វើឱ្យក្លិប Man Utd ទាក់ទងចង់បានរូបគេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore