
ម៉ាដូណាទ្រាំលែងបាន! បង្ហាញខ្សែ.ក និងនាឡិកាពេជ្ររាប់ម៉ឺនរាប់ពាន់ដុល្លារបញ្ឈឺម្តង
រាជធានីភ្នំពេញ ៖ តារាភេទទី៣ ម៉ាដូណា ធ្លាប់បានរងពាក្យអ្នកក្នុងចង្កោមសិល្បៈមួយ ចំនួន មើលស្រាល ចុងភ្នែកដើមភ្នែក។ យ៉ាងណា លោកមិនតបតនោះទេ គឺខិតខំធ្វើការ រហូតទទួលបានរបស់ទ្រព្យជាច្រើន ហើយថ្មីៗនេះលោកបានអួតរឿងពេជ្រឱ្យអ្នកទាំងនោះក្អួតឈាមតែម្តង។
មួយប្រាវចុងក្រោយនេះ ម៉ាដូណា ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងលើបណ្តាញការងារ និងសិល្បៈ។ កត្តាទាំងនេះ បានធ្វើឱ្យលោកទទួលបានឱកាសស្រវាការងារខ្លាញ់ រកលុយបានទិញនេះទិញនោះជាទ្រព្យជាប់កាយ។ ថ្មីៗនេះឡើងកាលីប ក្លាយជាអ្នកតំណាង ឱ្យហាងពេជ្រមួយ កុងត្រា៣ឆ្នាំ ទទួលបានប្រាក់ខែមួយតង់ទៀត។
ភ្លាមៗ ម៉ាដូណា បានបង្ហើបថា លទ្ធផលដែលលោកបានមកពេលនេះ ជាការខិតខំ ហើយកើតចេញពីអ្នកមើលស្រាលយើង ទើបខំដោយមិនឈ្នានីស ឬខឹងឡើយ ។ ចង់ឈ្នះមា ទាល់តែយើងព្យាយាមធ្វើអ្វីដោយសមត្ថភាពយើង ហើយប្រឹងប្រែងនោះផលនឹងហុច ។
មិនចាំបាច់ដើរនិយាយដើមគេ ឬធ្វើខ្លួនហាយសូតែសម្បកក្រៅ ក្នុងផ្ទះប្រហោងក្នុងឡើយ។ ជាក់ស្តែង ដូចជាខ្សែ.កនេះជាពេជ្រ តម្លៃមិនច្រើននោះទេ តែ១ម៉ឺនដុល្លារជាង បូកទាំងនាឡិកាជិត៤ពាន់ដុល្លារ ដែលជាការខិតខំចេញពីកម្លាំងញើសឈាម។
លើសពីនេះក៏ទិញខ្សែ.កពេជ្រអោយប្តីជិត២ពាន់ដុល្លារ។ ន័យដែលលោកខិតខំធ្វើ ដើម្បីតបនឹងមនុស្សពូកែមើលគេអន់ៗពេកអោយភ្លឺ។ ធាតុពិតលោកអត់ចង់អួតរឿងបែបនេះទេ វាមិនល្អសម្រាប់អ្នកចាំចាប់កំហុសពេលយើងសម្ញែង។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព