នៅលើពិភពលោកយើងនេះ មានប្រទេសមួយត្រូវបានចាត់ទុកថា ជាប្រទេសតូចជាងគេបំផុត ហើយមានមនុស្សរស់នៅក្នុងប្រទេសនេះតែជាង៨០០នាក់ប៉ុណ្ណោះ ។
ប្រទេសតូចបំផុតនេះ គឺមានឈ្មោះហៅថា បុរីវ៉ាទីកង់ (Vatican City) ជាប្រទេសស្ថិតនៅតំបន់អឺរ៉ុប ។ ប្រទេសនេះ មានទីតាំងស្ថិតនៅព័ទ្ធជុំវិញដោយប្រទេសអ៊ីតាលី ។
ប្រទេសបុរីវ៉ាទីកង់នេះមានផ្ទៃដីសរុបតែ៤៩ហិកតាប៉ុណ្ណោះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩២៩ បានប្រកាសឯករាជ្យពីអ៊ីតាលី ។ ប្រជាជនក្នុងប្រទេសនេះ ប្រកាន់យកសាសនាកាតូលិកជាធំ ។
ប្រទេសនេះប្រើប្រាស់ភាសាផ្លូវការ គឺភាសាអ៊ីតាលី ។ ការហៅលេខកូដប្រទេស គឺ +379 ។
ប្រជាជនរស់នៅក្នុងប្រទេសនេះ តាមស្ថិតិឆ្នាំ២០១៩ មានចំនួន៨២៥នាក់ប៉ុណ្ណោះ ។
ចំណែករដ្ឋបាលគ្រប់គ្រងវិញ បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Giuseppe Bertello ។ កៅអីក្នុងសភាសរុបមានតែ៧ប៉ុណ្ណោះ ។ ការបោះឆ្នោតចុងក្រោយធ្វើឡើងកាលពីឆ្នាំ២០១៨ ។ ក្នុងមួយអាណត្តិដឹកនាំ មានរយៈពេល៥ឆ្នាំម្តង ៕ ប្រែសម្រួលដោយ៖ thach yat