រហូតមកដល់ពេលនេះ រដ្ឋាភិបាលរុស្ស៊ី បានបញ្ជូនយន្ដហោះពិសេស អាចចុះចតលើទឹក ប្រភេទ Be-200ES ចំនួន២គ្រឿង សម្រាប់ប្រតិបត្ដិការបំពេញបេសកកម្មពន្លត់គ្រោះអគ្គិភ័យនានា នៅក្នុងប្រទេសតួកគី។
យោងតាមសារជីវកម្មសហភាពយន្ដហោះ បានឲ្យដឹងថា រុស្ស៊ីបានបញ្ជូនយន្ដហោះអាចចុះចតលើទឹក ប្រភេទ Be-200ES ចំនួន២គ្រឿងទៅឲ្យប្រទេសតួកគី។ ភា្លមៗនោះ កប៉ាល់ហោះទាំងនោះ នឹងចេញប្រតិបត្ដិការបំពេញបេសកកម្មពន្លត់អគ្គិភ័យ ផងដែរ។ រីឯអាកាសយានិករបស់រុស្ស៊ី ដែលបើកយន្ដហោះទាំងនោះទៅឲ្យប្រទេសតួកគីនោះ គឺលោក Izmir និងលោក Bodrum ។
ប្រភពព័ត៌មានដដែល បានបន្ដថា កប៉ាល់ហោះទាំង២គ្រឿងនេះ បានទៅដល់ប្រទេសតួកគី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ យន្ដហោះចុះចតលើទឹក ឬកប៉ាល់ហោះទាំង២គ្រឿងនោះ នឹងចាប់ ផ្ដើម ការងារ ទប់ស្កាត់នូវភ្លើងឆេះព្រៃ នៅក្នុងប្រទេសតួកគី។ រីឯការបញ្ចប់កិច្ចព្រមព្រៀងសេវាកម្ម និងការបញ្ជូនយន្តហោះនោះ ត្រូវបានរៀបចំឡើង ដោយសារជីវកម្មសហភាពអាកាសចរណ៍ (UAC នៅក្នុងសារជីវកម្មរដ្ឋ Rostec) ដោយមានជំនួយពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី និងមានការគាំទ្រយ៉ាងសកម្មពីអ្នកតំណាងរបស់ក្រុមហ៊ុន Rostec ផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសតួកគី បានស្នើសុំជំនួយពីប្រទេសរុស្ស៊ី សម្រាប់ការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ នៅក្នុងរដូវក្ដៅ ខាងមុនេះ។ ជាមួយគ្នានេះដែរ កប៉ាល់ហោះ Be-200 ជាប្រភេទយន្ដហោះអាចចុះចតនៅលើទឹកបាន ហើយវាអាចប្រតិបត្ដិការសម្រាប់ការងារពន្លត់អគ្គិភ័យបានយ៉ាងល្អប្រសើរបំផុតផងដែរ៕ ប្រែសម្រួលដោយ Nuon