Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹងល្អ! កម្ពុជាព្យាបាលជាសះស្បើយអ្នកឆ្លងកូវីដ១៩ ១នាក់ទៀត នៅខេត្តកំពត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) លើបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ ដែលបានត្រឡប់មកព្រីប្រទេសហ្វីលីពីន ។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកប្រទេសហ្វីលីពីន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃនេះផងដែរ។

សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ មិនមានករណីឆ្លងថ្មីឡើយ ខណៈនៅសល់អ្នកជំងឺ ២នាក់ប៉ុណ្ណោះក្នុងរលកទី២ នៃការឆ្លងវីរុសកូវីដ១៩ (Covid-19)។

ទោះជាយ៉ាងណា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។

ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម។

សូមជម្រាបថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងសរុប ១២៨នាក់ មានស្រ្តីចំនួន ៣៩នាក់ និងបុរស ៨៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១២៦នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៨៧នាក់៕

from: https://tnaot.com/km/m/detail/article/9393131