រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំជូត ថោះ ច ចំពោះការងារគួរប្រយ័ត្នបន្តិចពីព្រោះនឹងមានរឿងមិនល្អងាយកើតឡើងចំពោះមុខ
តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកមិនត្រូវយកកិច្ចការងារធំដុំឬសំខាន់ពេកមកធ្វើឡើយពីព្រោះថាផលអាក្រក់នោះមានច្រើនជាងសព្វមួយដង។
ជំនួញ ៖ មានការប្រកួតប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំមានអ្វីបៀតបៀនយាយីគួរកត់សម្គាល់តែទោះធ្វើអ្វីក៏តោងមើលគេមើលឯងខ្លះទើបប្រសើរ។ទោះបីយ៉ាងណាបញ្ហារឿងផ្ទាល់ខ្លួនដូចជាបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អប្រសើរដោយធ្វើអ្វីក៏មានសុខដុមគ្រាន់កក់ក្តៅផងដែរ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ជឹងដែរ។
ស្នេហា ៖ ប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមល្អ។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពល្អប្រសើរមួយចំនួនផងហើយធ្វើអ្វីក៏មានជោគមានជ័យគ្រាន់ជាទីកក់ក្តៅ។
ជំនួញ ៖ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។
ស្នេហា ៖ កំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះឱ្យប្រយ័ត្នហេតុការណ៍ណាមួយកើតឡើងស្មានមិនដល់។
ជំនួញ ៖ បើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនខ្លួនដោយប្រការណាមួយ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានទាំងផ្អែមល្ហែមនិងជូរចត់កំពុងនៅលាយឡំគ្នា។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកកាន់កិច្ចការសំខាន់ឬកិច្ចការងារធំដុំតែងសម្រេចជោគជ័យត្រឡប់មកវិញផង។ការរស់នៅជួបភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ក្នុងថ្ងៃនេះដែរបើលោកអ្នកមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។
ជំនួញ ៖ ការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបររយះពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យ។
ស្នេហា ៖ កំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នាពេលនេះមិនថាអារម្មណ៍ឬគំនិតមានការប្រែប្រួលច្រើនហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។
ជំនួញ ៖ មិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានបញ្ហាចូលលុកលុយយាយីច្រើន ដូចនេះត្រូវប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះឆាផ្សះផ្សាលែងកើត។
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏ឃើញថាតែងមានភាពរលូនល្អនិងមានជោគមានជ័យត្រឡប់មកវិញផង។សម្រាប់កិច្ចការងារវិញឃើញថាមានការចម្រើនលូតលាស់ច្រើនរឿងពិសេសធ្វើតិចទទួលបានផលច្រើនថែមទៀត។
ជំនួញ ៖ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាសឬការបណ្តាក់ទុនក្នុងរឿងអ្វីមួយផង។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅដែរ។
ជំនួញ ៖ របររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួនហើយជះឥទ្ធិពលអាក្រក់នៅពេលក្រោយថែមទៀត។
ស្នេហា ៖ ស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបញ្ហាការងារនិងប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែងមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
ស្នេហា ៖ កំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិច ដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារសំខាន់ឬកិច្ចការធំដុំអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ មានការចម្រើនលូតលាស់ប្រពៃម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលមិនល្អនោះងាយកើតឡើងចំពោះមុខផង។ការរស់នៅលោកអ្នកមុនសម្រេចចិត្តអ្វីគប្បីគិតឱ្យបានល្អិតល្អន់ពីព្រោះងាយបង្កកំហុសឆ្គងណាស់។
ជំនួញ ៖ របររកស៊ីជួញដូរមួយរយៈពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីកើតមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ម្ល៉ោះហើយបើលោកអ្នកជួបរឿងជម្លោះណាមួយគប្បីមានការប្រយ័ត្នប្រយែង ហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃបំផុត។ក្រៅពីនេះលោកអ្នកមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។
ជំនួញ ៖ ចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមកដឹកមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់នាពេលក្រោយ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕ ប្រភព៖ Cen