Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហួសចិត្ដ! មានអ្នកមើលខុសជាង១ម៉ឺននាក់ ពីការប្រកួត PSG Vs Bayern កាលពីឆ្នាំ២០១៧ ច្រលំស្មានតែឆ្នាំ២០២០

គណនី Youtube មួយ បានធើ្វការផ្សាយឡើងវិញនូវជំនួបរវាងក្រុម PSG Vs Bayern Munich ដែលធើ្វឡើងកាលពីឆ្នាំ២០១៧ ហើយបានដាក់ចំណងជើងលើវីដេអូនោះថា «ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ២០២០» ដែលធើ្វឲ្យមនុស្សប្រមាណជាង១ម៉ឺននាក់ចូលទស្សនាច្រលំ។

ដូចដែលប្រិយមិត្ដបានដឹងហើយថា Bayern Munich គឺជាក្រុមជើងឯក UEFA Champions League ក្រោយពីយកឈ្នះ PSG ទាំងប្រផិតប្រផើយដោយលទ្ធផល ១-០ ក្រោយ Kingsley Coman តែតមួយគ្រាប់នៅក្នុងតង់ទី២។

យ៉ាងណាក្ដី មានការហួស​ចិត្ដមួយ ដោយមនុស្សចំនួន ១១,០០០នាក់ បានទស្សនាក្នុងបណ្ដាញសង្គម Youtube ស្ដីពីការប្រកួតរវាងក្រុមទាំង២ កាលពីឆ្នាំ២០១៧ ទៅវិញ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9624541