ក្រុមតោខៀវ Chelsea បានយល់ព្រមជាផ្លូវការហើយក្នុងការទិញយក Kai Havertz ពីក្លឹប Bayer Leverkusen ក្នុងតម្លៃខ្លួនប្រមាណ ៩០លានផោន ដោយជំហ៊ានដំបូង Chelseaអាចអោយលុយត្រឹម ៧២លានផោនសិន និងសល់ប៉ុន្មានទៀតគឺស្ថិតក្នុងលក្ខខណ្ឌ័ផ្សេងៗ។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់វ័យ ២១ឆ្នាំ រូបនេះអាចនឹងក្លាយជាកីឡាករថ្លៃបំផុតដែល Chelsea ទិញ យកឈ្នះតម្លៃខ្លួនរបស់ Kepa ដែលទិញក្នុងឆ្នាំ២០១៨ ក្រោមតម្លៃប្រមាណ ៧២ លានផោនពី Athletic Club ។
គួរបញ្ជាក់ផងដែរថា Chelsea បានទិញខ្សែប្រយុទ្ធ Timo Werner និង Hakim Ziyech រួចមកហើយនារដូវកាលដោះដូរកីឡាករនេះ ហើយក៏មានគម្រោងទិញយក Ben Chilwell និង Thiago Silva ផងដែរបន្ទាប់ពីទិញបាន Kai នេះ។
ប្រភព៖ Goal