Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ជម្រុញ​ឱ្យ​ម្តាយ​ឪពុក​បញ្ជូន​កូន​មក​សាលា​វិញ

អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​នាំ​កុមារ​ចូល​ក្នុង​ថ្នាក់រៀន​នៅ​ពេល​សាលារៀន​បើក​ដំណើរការ​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ​។

​លោក Chris Whitty ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​ចក្រភព​អង់គ្លេស លោក Johnson បាន​និយាយ​ថា វា​មាន​ផលវិបាក​ច្រើន​ជាង​កូ​វី​ដ​ទៅ​ទៀត នៅ​ពេល​ដែល​សិស្ស​មិន​បាន​ចូល​រៀន​នៅ​សាលា​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​អោយ​កូន​ៗ​របស់​យើង​ចូល​ទៅ​ក្នុង​ថ្នាក់រៀន​វិញ ដើម្បី​រៀន និង​នៅ​ជាមួយ​មិត្តភក្តិ​។ គ្មាន​អ្វី​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ឱកាស​ជីវិត​របស់​កូន​ៗ​របស់​យើង ជា​ជាង​ត្រលប់​ទៅ​សាលារៀន​វិញ​នោះ​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​សាលា​ដែល​បាន​ត្រៀម​រៀបចំ​សម្រាប់​ការ​វិល​ត្រឡប់​ពេញទំហឹង នៅ​ក្នុង​ខែកញ្ញា និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​សេចក្តីថ្លែងការណ៍​មុន​របស់​លោក​​អំពី កាតព្វកិច្ច​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​ដល់​សិស្ស​ទាំងអស់​ដោយ​សុវត្ថិភាព​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9624485