Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កោះស្តេច ខេត្តកោះកុង

និយាយពីអត្ថបទមុនៗ គឺនិយាយពីកោះ Ha Long Bay ដែលទេសភាពស្អាតនិងចង់ទៅលេង ចុះលើកនេះវិញតើជាកោះអ្វីទៅ? លើកនេះខ្ញុំចង់ប្រាប់អ្នកអានទាំងអស់គ្នានោះគឺ កោះសេ្តច ខេត្តកោះកុង។

កោះស្ដេច គឺជាកោះធម្មជាតិមួយដែលស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ។ កោះស្ដេច មានចំងាយប្រមាណជា ២៦០គីឡូម៉ែត្រជាងពីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវគោកដល់ទិសដៅ គឺមានផ្លូវទឹកមួយដងទៀត ដោយជិះអូប័រ ឬទូកដែលអាចផ្ទុកចំនួនមនុស្សបានច្រើន។

នុះដល់ផ្ទះសំណាក់ពួកយើងលើកអីវ៉ានចេញពីទូកខ្លះ និងទុកខ្លះរៀបចេញទៅស្ទុចត្រី ប៉ុន្តែមុននិងទៅស្ទុចត្រីពួកយើងគួរតែទិញគ្រឿងសមុទ្រខ្លះជាមុនសិន មុនទៅស្ទុចត្រី តែបើសម្រាប់អ្នកស្ទុចអាជីបមិនបាច់ទិញក៏បានដែរ ព្រោះអីនៅកោះស្តេចសំបូរត្រីជាច្រើនប្រភេទ ពេលស្ទុចដាក់ទៅត្រីស៊ីសន្ទូចរហូតមង ពិតជាសប្បាយណាស់

បន្ទាប់ពីស្ទុចត្រីរួចហើយ​ ពួកយើងក៏រៀបចំអាំងត្រីដែលស្ទុចបាន និងគ្រឿងសមុទ្រដែលយើងបានទិញមក ទូកយើងបានចតនៅក្បែរកោះមួយដែលមានព្រៃឈើជាច្រើន ស្រស់ស្រាយនិងធម្មជាតិខ្ញៀវស្រងាត់ និងខ្យល់បរិសុទ្ធបកមកតិច ស្របជាមួយសំលេងលលក Wow ជាតិណាស់!

មួយវិញទៀតផងដែរ សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ កោះស្តេចគឺជាគោលដៅដ៏ល្អបំផុត ដែលមានភាពស្ងប់ស្ងាត់ មិនមានសំលេងធុងបាសរញ៉ែរញ៉ៃឡើយ សម្រាប់សេវាកម្មនិងខាងផ្ទះសំណាក់មានភាពរស់រាយ ដូច្នេះអ្នកទាំងអស់គ្នាដែលបានមកទីនេះអាចទស្សនាទេសភាពដ៏ស្រស់ស្អាត និងជាលក្ខណៈស្ងប់ស្ងាត់ នោះប្រាកដជាកោះស្តេចហើយ។

សរុបមកតើអ្នកទាំងអស់ធ្លាប់មកកោះស្តេចហើយឬនៅ? បើធ្លាប់ហើយជួយបញ្ចេញមតិបន្តិចមក​!​ តែបើអ្នកដែលមិនទាន់បានទៅកុំភ្លេចណាត់គ្នាទៅលេងម្តងណា តែសម្រាប់ខែនេះកុំទាន់ទៅអី ចាំចប់រដូវរស្សាសិនចាំទៅ។ សម្រាប់ទេសភាពផ្សេងនិងស្អាតៗខ្ញុំនិងព្យាយាមរុករកជូនអ្នកទាំងអស់គ្នា បើចូលចិត្តកុំភ្លេចចុច Like និងសរសេរជាមតិរបស់អ្នកនៅខាងក្រោម ហើយយើងនិងជួបគ្នានៅពេលក្រោយ

All rights reserved: Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9624474