Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុងប៉េកាំងបិទសាលារៀនទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​១៩

រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនការប្រកាសអាសន្នកម្រិតទី​២​ ហើយ​ស្នើដល់ពលរដ្ឋ​ចាំបាច់ត្រូវតែធ្វើតេស្ត ស្វែងរកកូវីដ​១៩ មុនពេលអនុញ្ញាតឲ្យចាកចេញពីទីក្រុងនេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឲ្យសាលារៀនទាំងអស់ បិទទ្វារជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​។ ទីក្រុងប៉េកាំងបានខិតខំ​ដើម្បីទប់ស្កាត់ការផ្ទុះកូវីដ​១៩ជាថ្មី ។ បើតាមសារព័ត៌មាន​ Bloomberg ​បានឲ្យដឹងថា កូវីដ​១៩ បានរាលដាល​ដល់ខេត្តនានា នៅជាប់នឹងទីក្រុងប៉េកាំង។

បើតាមការប្រកាសរបស់គណៈកម្មការសុខាពិភបាលចិន NHC ​បានឲ្យដឹងថា នៅទីក្រុងប៉េកាំងរកឃើញកររណីឆ្លងថ្មី នៃកូវីដ១៩​កើនឡើងដល់ ១០៦នាក់ហើយ​។ ជាមួយគ្នានេះ​ខេត្តចំនួន២ទៀត ក៏រកឃើញមានករណីឆ្លងផងដែរ​។

ការសម្រេច​បិទសាលារៀន និងកាត់បន្ថយការធ្វើដំណើរ ​បានបង្ហាញយ៉ាងច្បាស់ថា កម្រិតនៃការឆ្លងថ្មីកាន់តែអាក្រក់ទៅ​ នៅទីក្រុងប៉េកាំង។ ប៉ុន្តែការដោះស្រាយស្ថានភាព នៃការឆ្លង បានល្អជាង​បើប្រៀបធៀបនឹងការឆ្លងពេលដំបូង នៅទីក្រុងវ៉ូហាន ។

ទីក្រុងប៉េកាំង ប្រជុំទៅដោយអ្នកមាន អ្នកជំនួញធំៗ អ្នកនយោបាយ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដូច្នេះ​ការទប់ស្កាត់ការឆ្លងរាលដាល នៅទីក្រុងនេះ គឺពិតជាសំខាន់យ៉ាងខ្លាំងណាស់។

កាលពីថ្ងៃទី១៦ ខែមិថុនា រដ្ឋាភិបាលទីក្រុងប៉េកាំងបានបិទផ្សារ​មួយកន្លែងទៀត នៅជិតមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងប៉េកាំង ក្រោយរកឃើញមានករណីឆ្លងថ្មី​ម្នាក់ នៅទីនោះ។ នៅពេលនេះ ផ្សារ ៣០០កន្លែង ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និង​ តំបន់រស់នៅរបស់ពលរដ្ឋ​ចំនួន៣០តំបន់ ត្រូវបានបិទទាំងស្រុង​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9392973