Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងធនធានទឹក ប្រកាសឱ្យប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួន ប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៥​ សីហា ឆ្នាំ២០២០នេះ បានក្រើន​រំលឹក​ឱ្យប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួនដូចជា ទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន តំបន់មាត់សមុទ្រ ត្រូវប្រុងប្រយ័ត្ន បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា តាមរយៈការតាមដាននៃវិវត្ត និងប្រែប្រួលជា​បន្ត​បន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មាន​ឥទ្ធិ​ពល​ខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី២៥-២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ ចាប់ពីថ្ងៃទី២៦-២៧ ខែសីហា បណ្តា​ខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យនឹងអាចមានភ្លៀងធ្លាក់តិច។

បន្ទាប់នោះ នឹងអាចមានភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច

បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២៤-២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ៣០-៣២អង្សាសេ​ និងមានភ្លៀងធ្លាក់រាយប៉ាយក្នុង​កម្រិតខ្សោយ​ទៅ​មធ្យម។

បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៥-២៧អង្សាសេ សីតុណ្ហ​ភាព​អតិបរមា​មានពី២៩-៣១អង្សាសេនឹងអាចមានភ្លៀងធ្លាក់តិច។

អាស្រ័យស្ថានភាពធាតុអាកាសដូចខាងលើនេះ ក្រសួងធនធានទឹកសូមឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយ​ចំនួននៃបណ្តាខេត្តស្ថិត​នៅ​តំបន់​វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9624466