Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូ​លី​សអា​មេ​រិ​ក​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ទៀតហើយ

បុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលីសបាញ់ជាច្រើនគ្រាប់ នៅទីគ្រុងខេនូសា រដ្ឋ​វី​ស​ខន​ស៊ី​នស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ ទី​២៣ សីហា ២០២០ ។

បុរសរង​គ្រោះ​ឈ្មោះ Jacob Blake អាយុ​២៩​ឆ្នាំ បន្ទាប់មកបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ។

មានមនុស្សជាង៦០នាក់ប្រមូលគ្នា​តវ៉ា​ប្រឆាំងការបាញ៉មួយនេះ ដោយ​ដុត​ភ្លើង​ជា​ច្រើន​នៅ​កន្លែង​កើតហេតុ និង​គប់​ឥដ្ឋ និង​ដប​ស្រា ដាក់​ប៉ូ​លី​ស ជាកត្តាជម្រុញអាជ្ញាធរ​ដាក់​បម្រាម​គោចរ និង​អាគារ​រដ្ឋបាល​របស់​ប៉ូលិស នឹង​ត្រូវ​បិទទ្វារ ដោយសារ​តែ​ការ​ខូចខាត។

បន្ថែមពីនេះនៅ​សហរដ្ឋអាមេរិក​មានការ​តវ៉ា​ជា​បន្តបន្ទាប់ ប្រឆាំង​នឹង​ភាព​សាហាវឃោរឃៅ និង​ការ​រើសអើង​ជាតិ​សាសន៍ ចាប់តាំងពី​ការ​ស្លាប់​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា របស់​លោក​ច​ច ផ្ល​យ អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​កកាត់​អាហ្វ្រិក បន្ទាប់​ពី​មន្ត្រី​ប៉ូ​លី​ស​ស្បែក​ស បាន​លុតជង្គង់​នៅ​លើក​ញ្ជឹ​ងក​របស់​គាត់​ជិត​៩​នាទី រហូត​ដល់​ដាច់ខ្យល់ ៕

​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រី​ប៉ូ​លី​ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈប់​សម្រាក​ពី​ការងារ ។

រីឯផ្នែក​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើ​របាយការណ៍​ទៅ​ព្រះរាជអាជ្ញា ក្នុង​រយពេល ៣០​ថ្ងៃ​ទៀត ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9624444