Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងស្រីជំទង់ម្នាក់ត្រូវចោទប្រកាន់ពីបទបោកប្រាស់លុយមិត្តភក្តិសរុបចំនួន ២លានបាត

សិស្សប្រហែល ១០ នាក់ដែលមានអាយុប្រហែលជា ១៤ ទៅ ១៦ ឆ្នាំ បានដាក់ពាក្យបណ្តឹងមកប៉ូលិស​ បន្ទាប់ពីមិត្តភក្តិ​របស់ពួកគេម្នាក់​បានបោកប្រាស់លុយ​ដែលមានចំនួនសរុប​ ២ លានបាត ​​​នៅខេត្ត Khan Kaen។

​ជនល្មើសឈ្មោះ Wawa អាយុ ១៧ ឆ្នាំ​ត្រូវ​ចោទប្រកាន់ថា ​បានរៀបចំគម្រោងសន្សំប្រាក់តាមរយៈកម្មវិធីដ៏ពេញនិយមមួយ គឺសន្សំ ៥០០ បាតក្នុងមួយថ្ងៃ នឹងទទួលបានប្រាក់ ១ ០០០ បាតពេលដកមកវិញ។ មួយទៀត​ប្រសិនបើសន្សំ ៥០០ បាតក្នុង ១ ថ្ងៃ ​ហើយ ១០ ថ្ងៃក្រោយនឹងទទួលបាន​ប្រាក់ ៣២០០ បាត។ ចំពោះអ្នកដែលបានណែនាំកម្មវិធីដល់មនុស្ស ៦០ នាក់ផ្សេងទៀតនឹងទទួលបានប្រាក់ពី ៥ ០០០ ទៅ ១ ម៉ឺនបាត​បន្ថែម។ និស្សិតអាយុ ១៨ ឆ្នាំម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា នាងបាន​ណែនាំអតិថិជនជាង ២០០ នាក់ទៅឱ្យជនល្មើស​ និងតែងតែទទួលបានប្រាក់ត្រឡប់មកវិញតាមការសន្យា ប៉ុន្តែនៅថ្ងៃទី ៣ ខែសីហា ជនល្មើសចាប់ផ្តើមបាត់​ដំណឹង​ ដែលពេលនោះមានសិស្សខ្លះបានទទួលប្រាក់ចំណេញតាមការសន្យារបស់ជនល្មើស ឯខ្លះទៀតខាតបង់ប្រាក់យ៉ាងច្រើន។

លោក​ Sarawut ​អាយុ ៥១ ឆ្នាំនិយាយថា ជនល្មើសបានបោកប្រាស់លុយកូនស្រីរបស់គាត់អស់ជាង ៤០០ ០០០ បាត​។ ​ឪពុកជនរងគ្រោះបានបន្តថា កូនស្រីរបស់គាត់​ជាសិស្សនៅសាលា​ Nong Ruea Wittiyalai​ ខិតខំរកប្រាក់ដោយលក់ផលិតផលថែរក្សាស្បែកតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីជួយផ្គត់ផ្គង់​ ហើយថ្ងៃមួយ​ដោយមើលឃើញថាមិត្តភក្តិរបស់នាងចំណេញលុយច្រើនតាមរយៈកម្មវិធីសន្សំលុយ ​នាងក៏សម្រេចចិត្តដាក់សន្សំនឹងគេដែរទៅ។ គួរបញ្ជាក់ផងដែរថា មុនពេលដាក់ពាក្យបណ្តឹងមកប៉ូលិស និស្សិតនិងឪពុកម្តាយរបស់ពួកគេមួយចំនួនបានបើកឡានទៅផ្ទះរបស់ជនល្មើសដើម្បី​ទាមទារប្រាក់របស់ពួកគេត្រឡប់មកវិញ ប៉ុន្តែ​ជនល្មើសបានរត់បាត់ស្រមោលទៅហើយ៕

កែសម្រួលដោយ៖​ ភារ៉ា

ប្រភព៖ the thaiger 

from: https://tnaot.com/km/m/detail/article/9623122