Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្គាល់ស្រះស្រង់ទេ? តើស្រះនេះសាងសង់ឡើងដើម្បីអ្វី?

ស្រះស្រង់ ជាស្រះដ៏ធំមួយនៅ​ខាងកើតប្រាសាទបន្ទាយក្ដី ដែលមាន​បណ្ដោយ ៧០០ ម៉ែត្រ និងទទឹង ៣០០ ម៉ែត្រ។ ស្រះនេះត្រូវបានកសាងក្នុង​ស.វ ទី ១០ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌្មទី ២ និង​ត្រូវបានកសាងបន្ថែម​ក្នុងរាជ្យព្រះបាទជ័យវម៌្មទី ៧ នាចុងស.វ ទី ១២។ នៅ​ចំកណ្ដាលនៃ​ស្រះ មាន​ប្រាង្គតូចមួយ ហើយអាចមើលឃើញតែពេល​ទឹកស្រះនេះស្រក ឬរីងប៉ុណ្ណោះ។ ប្រជាជន​បាននិយាយតៗគ្នាថា ស្រះនេះ​ត្រូវ​បានគេជីកសម្រាប់​ជាទីកន្លែងដែល​ព្រះរាជា​ស្រង់ទឹក ហើយ​ប្រាង្គកណ្ដាល​នោះគឺជាកន្លែងព្រះរាជាធ្វើសមាធិ។សព្វថ្ងៃនេះ នៅតាមមាត់ស្រះបានក្លាយជាកន្លែងពេញនិយមសម្រាប់​ប្រជាជន​ញ៉ាំអាហារ ឬជ្រកម្លប់ឈើ ដោយសារ​នៅ​ខាងលិចស្រះមានដើមឈើជាច្រើន។ លើសពីនេះទៅទៀត ទីនេះក៏ជាកន្លែងដែលភ្ញៀវទេសចរអាចមើលថ្ងៃរះបានផងដែរ ក្រៅពីប្រាសាទអង្គរវត្ត ដោយសារនៅទីនេះភ្ញៀវមិនមានសភាពកកកុញច្រើនលើសលប់​ដូចភ្ញៀវដែល​ទស្សនាថ្ងៃរះនៅអង្គរវត្តនោះទេ។បើលោក​អ្នក​ទៅ​ទស្សនា​ទីនោះ ហើយមានរបស់ញ៉ាំ សូម​ជួយ​ថែ​រក្សា​បរិស្ថាន​ដោយ​មិន​ត្រូវ​ចោល​ដបទឹកសុទ្ធ ឬ​សំរាម​ផ្ដេស​ផ្ដាស ព្រោះ​វា​បង្កើត​នូវ​រូបភាព​មិន​ល្អសម្រាប់​ជនបរទេស​ដែល​មក​ទស្សនា​ប្រទេសយើង!

from: https://tnaot.com/km/m/detail/article/9391466