តាមប្រភពបានឱ្យដឹងថា ប៉ូលិសបានរកឃើញថ្នាំមេតាហ្វេតាមីនចំនួន ១៤០ ០០០ គ្រាប់ក្នុងឡានដឹកទំនិញមួយគ្រឿង នៅឯប៉ុស្តិត្រួតពិនិត្យខេត្ត Kanchanaburi ព្រមទាំងបានចាប់ខ្លួនអ្នកបើកបររថយន្តដែលមានឈ្មោះថា Chen Sichan អាយុ ៤៩ ឆ្នាំ។
បើតាមសម្តីប៉ូលិសបានឱ្យដឹងថា ជនល្មើសបានដឹកថ្នាំពីច្រក ៣វត្ត ដែលជាប៉ុស្តិត្រួតពិនិត្យព្រំដែនភូមា – ថៃ ហើយថ្នាំទាំងនេះនឹងត្រូវបញ្ជូនទៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងខេត្ត Kanchanaburi និងទីក្រុង Sichan ដែលជនល្មើសទទួលបានប្រាក់កម្រៃចំនួន ៥ ម៉ឺនបាតនៅពេលដឹកជញ្ជូនម្តងៗ។
ប៉ូលិសបានឃាត់រថយន្តដឹកទំនិញនៅចំណុចត្រួតពិនិត្យមួយដែលស្ថិតនៅតាមបណ្តោយផ្លូវខាងត្បូងនៃច្រកចេញចូលបីវត្ត។
មន្រ្តីយោធានិងប៉ូលិសបានឆែកឆេរឡានដឹកទំនិញនោះហើយបានរកឃើញថ្នាំចំនួន ៧០ កញ្ចប់លាក់នៅក្នុងកន្លែងផ្សេងៗខាងក្នុងឡាន រួមមានថ្នាំមេតាហ្វេតាមីនចំនួន ១៤០ ០០០គ្រាប់ ព្រមទាំងថ្នាំមេតាហ្វេតាមីនម្សៅមួយចំនួនតូចផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger