និស្សិតសាកលវិទ្យាល័យម្នាក់ត្រូវចោទប្រកាន់ពីបទដាក់ពិន័យមិត្តរួមក្រុមឱ្យរត់រហូតដល់ដួលសន្លប់នៅនឹងកន្លែងកើតហេតុហើយស្លាប់នៅថ្ងៃបន្ទាប់ ។ ជនរងគ្រោះមានអាយុ ១៩ ឆ្នាំ ឈ្មោះ Phornphiphat Nong Mint Eaddam ជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យ Rajabhat ក្នុងខេត្តភូកេតបានស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់។
និស្សិតឆ្នាំទី ២ មានឈ្មោះថា Prae ត្រូវបានគេចោទប្រកាន់ថាបានបង្ខំជនល្មើសដែលជាមិត្តរួមក្រុមហាត់សមឲ្យរត់ចំនួន ៨ ជុំនៃសាកលវិទ្យាល័យដែលជាការដាក់ទណ្ឌកម្មចំពោះកំហុសពេលហាត់សម។ ក្រោយរត់បាន ៦ជុំ ជនរងគ្រោះបានដួលនៅនឹងកន្លែងនិងបានស្លាប់នៅព្រឹកថ្ងៃបន្ទាប់នៅមន្ទីរពេទ្យ Vachira Phuket ។ តាមរបាយការណ៍ធ្វើកោសល្យវិច័យបានបង្ហាញថា ជនរងគ្រោះស្លាប់ដោយសារជំងឺខ្សោយបេះដូង ព្រោះកង្វះអុកស៊ីសែនទៅឱ្យខួរក្បាលរយៈពេល ១៦ នាទី លើសពីនេះជនរងគ្រោះក៏មានជំងឺឬសដូងបាត និងសួត ដែលបណ្តាលឱ្យហូរឈាមតាមច្រមុះនិងមាត់នៅពេលកើតហេតុ។ ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ។ ប៉ូលិសបាននិយាយថាប្រសិនបើសាកលវិទ្យាល័យទទួលខុសត្រូវវិន័យកីឡាដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ នោះស្ថាប័ននេះអាចប្រឈមនឹងការចោទប្រកាន់ទាក់ទងនឹងមរណភាពរបស់ជនរងគ្រោះ។
គ្រួសាររបស់ជនរងគ្រោះបាននិយាយថា ជនរងគ្រោះតែងតែទៅហាត់សមជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ ប៉ុន្តែដោយសារនាងមានកំហុសរាល់ពេលហាត់សម ទើបត្រូវគេដាក់ពិន័យឱ្យរត់ ដែលជាទូទៅគឺប្រើពេល ១ម៉ោង ទើបអាចត្រឡប់មកផ្ទះវិញបាន ហើយតាមស្ថានភាព ជនរងគ្រោះតែងទៅផ្ទះវិញជាមួយនឹងអាការហត់នឿយ។ លើសពីនេះ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមិនត្រូវបានអនុញ្ញាតឱ្យផឹកទឹកក្នុងពេលដាក់ទណ្ឌកម្មនោះទេ។ ខាងសាកលវិទ្យាល័យបានផ្តល់សំណងជាទឹកប្រាក់ចំនួន ១០០ ០០០ បាត ប៉ុន្តែក្រុមគ្រួសាររបស់ជនរងគ្រោះបានបដិសេធមិនទទួលនោះទេ។ មួយវិញទៀត គ្រួសារសពបានស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែមចំពោះមិត្តរួមក្រុមហាត់សម ដោយពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងបរិវេណកើតហេតុ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger