Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការលក់រថយន្តនៅឥណ្ឌូនេស៊ីបានធ្លាក់ចុះជិត ៩៦% នៅក្នុងខែឧសភា

រដ្ឋធានី JAKARTA៖ ទិន្នន័យសមាគមឧស្សាហកម្មដែលបានដកស្រង់សម្តីដោយក្រុមហ៊ុនចែកចាយរថយន្តធំជាងគេនៅប្រទេសឥណ្ឌូនេស៊ីបានបង្ហាញថា ការលក់រថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៩៥.៨ភាគរយ នៅក្នុងខែឧសភា។ ការលក់នៅខែឧសភាក៏ទាបជាងពាក់កណ្តាល នៃចំនួន ៧ ៨៦៨គ្រឿងដែលត្រូវបានលក់កាលពីខែមេសា ការលក់ធ្លាក់ចុះ ៩០.៦ភាគរយ បើធៀបជាមួយឆ្នាំមុន ដោយសារការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។

ទីផ្សាររថយន្តនៅឥណ្ឌូនេស៊ីត្រូវបានត្រួតត្រាដោយយីហោរបស់ប្រទេសជប៉ុន ដែលមាន ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Daihatsu នាំមុខគេក្នុងការលក់ ប៉ុន្តែ ក្រុមហ៊ុន Mitsubishi និង ក្រុមហ៊ុន Suzuki បានដឹកនាំមុខនៅក្នុងខែឧសភានេះ ។

ក្រុមហ៊ុន Astra ដែលគ្រប់គ្រងប្រហែលពាក់កណ្តាលនៃទីផ្សាររថយន្តឥណ្ឌូនេស៊ីបានឃើញសញ្ញា នៃការប្រសើរឡើងនៅក្នុងខែមិថុនាបន្ទាប់ពីការលក់តែរថយន្ត ១ ១០២ គ្រឿងនៅក្នុងប្រទេសសម្រាប់ខែឧសភា បានធ្លាក់ចុះ ៩៧.៦ភាគរយ ប្រើធៀបជាមួយឆ្នាំមុន ។

លោក Djony Bunarto Tjondro ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី នៅក្នុងការប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅថ្ងៃអង្គារនេះបាននិយាយថា “នៅក្នុងខែមិថុនានេះ យើងបានឃើញមានការប្រសើរមួយចំនួនដែលធ្វើឱ្យការលក់មានការកើនឡើងបន្តិច នេះប្រសិនជាបើប្រៀបធៀបទៅនឹងខែឧសភា” ។

រូបតំណាង

Astra លក់រថយន្តបានចំនួន ១៣៤ ៦៤៩គ្រឿង នៅក្នុងស្រុកសម្រាប់ខែមករា ដល់ ឧសភាគឺធ្លាក់ចុះ ៤០.៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9390996