Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Sarri ចង់បានអតីតកូនក្រុមរបស់លោករូបនេះ មកជំនួសខ្សែបយុទ្ធ Higuain

លោក Maurizio Sarri អ្នកចាត់ការទូទៅក្លិប Juventus មានបំណងចុះហត្ថលេខាផ្ទេរយកកីឡាករ Arkadiusz Milik ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Napoli នៅក្នុងអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារ។

យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានឱ្យដឹងថា ខ្សែប្រយុទ្ធ Milik អាចនឹងផ្លាស់មកលេងក្រោមការដឹកនាំរបស់លោក Sarri ជាថ្មីនៅក្នុងរដូវក្តៅនេះ ហើយក៏ជាអ្នកត្រៀមមកជំនួសខ្សែប្រយុទ្ធ Gonzalo Higuain ផងដែរ ដែលនឹងចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរក្រោយបញ្ចប់រដូវកាលនេះ បន្ទាប់ពីអស់កុងត្រាជាមួយក្លិប។ ប្រភពនេះក៏បញ្ជាក់ផងដែរថា Napoli នឹងកំណត់តម្លៃខ្លួនលក់ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ ប្រមាណ៥០លានអឺរ៉ូ ទៅឱ្យ Juventus។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Sarri រយៈពេលបីឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៦-២០១៨ ក្រោយមកលោកបានផ្លាស់ទៅដឹកនាំក្លិប Chelsea បានមួយរដូវកាល មុនផ្លាស់មក Juventus រហូតដល់ពេលបច្ចុប្បន្ន។ ក្រោយក្លិបកំពុងប្រឈមនឹងកង្វះខាតតំបន់ខាងលើ លោកចង់បានអតីតកូនក្រុមរបស់លោកមកជួយពង្រឹងក្រុមបន្ថែមនៅរដូវកាលក្រោយ។

យ៉ាងណាមិញខ្សែប្រយុទ្ធ Milik នឹងត្រូវជួបលោក Sarri ជាថ្មីម្តងទៀត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia ទល់នឹងក្រុម Juventus នៅថ្ងៃពុធ សប្តាហ៍នេះ។

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9390579