Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី​ចែករំលែក ៤ របៀប​ធ្វើការ​របស់​អ្នក​ជោគជ័យ និង​មនុស្ស​ទូទៅ

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) បាន​ផ្តល់​នូវ​មេរៀន​សំខាន់​ៗ​ជា​ច្រើន​ទាក់ទិន​នឹង​ភាព​ជោគជ័យ​ក្នុង​ការងារ ការ​វិនិយោគ អាជីវកម្ម និង​ក្នុង​ជីវិត ។ មេរៀន​សំខាន់​មួយ​ដែល​លោក​តែងតែ​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​គឺ​ទាក់ទង​ទៅ​នឹង​ការ​ជ្រើសរើស​អាជីព ។លោក​ឧស្សាហ៍​និយាយ​ថា «​ក្នុង​ពិភព​អាជីវកម្ម មនុស្ស​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​» ។

ការ​ធ្វើការ​ងារ​ដែល​អ្នក​ស្រលាញ់ គឺជា​កត្តា​មួយ​សំខាន់​ដែល​អាច​ជះ​ឥទ្ធិពល​លើ​សុភមង្គល​ក្នុង​រយៈពេល​វែង​របស់​អ្នក​បាន ។ ហើយ​ការ​ដឹង​ពី​អ្វី​ដែល​អ្នក​ស្រលាញ់​គឺជា​ជំហាន​ដំបូង​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ។ ការ​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន និង​អាច​ជួយ​ឲ្យ​បុគ្គល​ម្នាក់​មានឱកាស​ជោគជ័យ​ខ្ពស់​ដែរ​ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖

១. អ្នក​សុទិដ្ឋិនិយម​ជាង​មុន

មនុស្ស​ដែល​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់​ភាគច្រើន​ជាង​មនុស្ស​ដែល​បើក​ទូលាយ​ទទួលយក​ឱកាស និង​បទ​ពិសោធន៍​ថ្មី​ៗ ។ ពួក​គេ​ងាយ​នឹង​សាកល្បង​អ្វី​ដែល​ថ្មី និង​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មានឱកាស​រក​លុយ​បាន​ច្រើន​ជាង​មនុស្ស​ដែល​មិន​មាន​ភាព​ក្លាហាន ។

២. អ្នក​យល់​ច្បាស់​ពី​ខ្លួនឯង​ជាង​មុន

ពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើការ​ងារ​ដែល​អ្នក​ស្រលាញ់ អ្នក​នឹង​ចាប់ផ្តើម​មើលឃើញ​ភាព​ស្របគ្នា​រវាង​ការងារ គោលការណ៍ និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក ។ វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​រៀនសូត្រ និង​ប្រទះ​ឃើញ​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​ក្នុង​ជីវិត​របស់​អ្នក ។

៣. អ្នកមាន​កម្លាំងចិត្ត​ជាង​មុន

ការ​មានចិត្ត​ស្រលាញ់​ការងារ​របស់​ខ្លួន​អាច​ផ្តល់​នូវ​កម្លាំងចិត្ត​ដល់​អ្នក​បាន​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ ។ ផ្ទុយ​មក​វិញ ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​ការងារ​គ្រាន់តែ​ព្រោះ​វា​ជា​តួនាទី​របស់​អ្នក​នោះ អ្នក​ប្រហែលជា​មិន​អាច​មើលឃើញ​លទ្ធផល​ការងារ​ល្អ​ដូច​មនុស្ស​ដែល​ស្រលាញ់​ការងារ​របស់​ពួក​គេ​ទេ ។

៤. អ្នក​នឹង​មានឱកាស​ជោគជ័យ​ច្រើន

យោង​ទៅ​តាម​លោក​បា​ហ្វេ​ត ពេល​ដែល​អ្នក​ស្រលាញ់​ការងារ​របស់​អ្នក អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​អ្នក​កំពុង​តែ​ធ្វើការ​ទេ​ពេល​ដែល​ព្យាយាម​បំពេញ​កិច្ចការ​របស់​អ្នក ។ ប្រសិនបើ​អ្នកជា​អាជីវករ នោះ​អ្នក​នឹង​អាច​ឆ្លងកាត់​ឧបសគ្គ​បាន​ល្អ​ជាង​មនុស្ស​ទូទៅ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9622148