ក្រសួងសាធារណនិងដឹកជញ្ជូន អំពាវនាវឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ កំពង់ធំ ប៉ៃលិន កោះកុង ត្រូវប្រញាប់រួសរាន មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត ឱ្យទាន់កាលកំណត់ គឺនៅថ្ងៃទី២៤ – ២៨ ខែ សីហា ឆ្នាំ ២០២០។
ជាមួយគ្នានេះ ក្រសួងសាធារណការនឹងដឹកជញ្ជូន បានស្នើឱ្យម្ចាស់យានយន្តទាំងអស់ ត្រូវយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន៕ ដោយ៖ ឃួន លក្ខិណា