Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សត្វចៀម និងពពែជាច្រើនក្បាលនៅក្នុងឧទ្យានជាតិមួយត្រូវបានគេសង្ស័យថាសត្វខ្លាស៊ី

ចៀមនិងពពែប្រមាណជា ២០ក្បាលត្រូវបានសត្វធំយក​ស៊ីដែលគេគិតថាអាចជាសត្វខ្លា នៅឯរមណីយដ្ឋានព្រៃមួយក្នុងស្រុក​Wang Nam Khieo ខេត្ត Nakhon Ratchasima។

ម្ចាស់រមណីយដ្ឋាន View @ Wang Nam Khieo ដែលសុំមិនបញ្ចេញឈ្មោះបានដាក់ពាក្យបណ្តឹងទៅប៉ូលិសស្រុក Wang Nam Khieo កាលពីព្រឹកថ្ងៃអង្គារ។

សត្វចំនួន ១៤ក្បាល ត្រូវបានខាំនិងស្លាប់នៅក្នុងទ្រុង​ ហើយសត្វដទៃទៀតត្រូវគេចាប់យកទៅ។

មានសត្វ​ងាប់ចំនួន ៦ក្បាលទៀតត្រូវទុកចោលនៅខាងមុខ​ទ្រុង។ ភាគច្រើនពួកវាមានស្នាមខាំជ្រៅនៅត្រង់ក ក្បាល និងដងខ្លួន។ គន្លងជើងរបស់សត្វធំមួយត្រូវបានគេរកឃើញនៅ​តំបន់ដែលបានកើតហេតុនោះ។  ម្ចាស់រមណីយដ្ឋាន​ជឿជាក់ថា ចៀមនិងពពែត្រូវបានវាយប្រហារដោយសត្វ​ដ៏ធំមួយដែលប្រហែលជាសត្វខ្លា។ ប៉ូលិសបានយក​ខ្មោចសត្វទាំងនោះទៅ​ពិនិត្យដើម្បីបញ្ជាក់ពីមូលហេតុដែល​ធ្វើឱ្យពួកវាស្លាប់។ ពួកគេក៏បានកោះហៅមន្រ្តីឧទ្យានជាតិ​ Khao Yai ផងដែរដើម្បីជួយស៊ើបអង្កេតរឿងក្តីមួយនេះ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9389926