មេដឹកនាំរដ្ឋាភិបាលស៊ីវិលភូមាភូមាលោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតពីការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៤ខែចុងក្រោយ ក្នុងឆ្នាំនេះ។
លោកស្រីស៊ូជី បាននិយាយនៅក្នុងសន្និសីទពិភាក្សាមួយតាមរយៈវីដេអូអនឡាញកាលពីថ្ងៃអង្គារថា “យើងចង់ធានាដល់ប្រជាជនថាយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយផលប៉ះពាល់នេះ” ។ យើងជឿជាក់ថា យើងនឹងអាចយកឈ្នះវីរុសកូវីដ-១៩នេះបានតាមរយៈកិច្ចសហប្រតិបត្តិការដែលរដ្ឋាភិបាលបានដាក់ចុះ” ។
រូបតំណាង
លោក Thaung Tun រដ្ឋមន្រ្តីទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគបរទេសបាននិយាយថា ប្រទេសរបស់យើងជាប្រទេសជិតខាងជាមួយប្រទេសថៃ នឹងទទួលបានប្រាក់កម្ចីបន្ទាន់ចំនួន ១.២៥ពាន់លានដុល្លារពីអង្គការអន្តរជាតិ ។
លោក Thaung Tun បាននិយាយទៀតដែរថា ថវិកាទាំងនេះគឺបានមកពីមូលនិធិរូបិយវត្ថុអន្តរជាតិទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថាប្រាក់កម្ចីបន្ថែមអាចនឹងត្រូវបានអនុម័តដោយទទួលយកទឹកប្រាក់សរុបរហូតដល់ ២ពាន់លានដុល្លារ។ គួរបញ្ជាក់ដែរថា ករណីឆ្លងវីរុសកូវីដ-១៩ ជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ាមានចំនួន ២៦២ករណី រួមទាំងអ្នកដែរស្លាប់ ៦នាក់ផងដែរ ទោះបីជាមានការព្រួយបារម្ភថា ការឆ្លងមួយចំនួនមិនត្រូវបានរកឃើញក៏ដោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post