ចង់ទៅកោះរុងសន្លឹមតែអត់ដឹងថាទៅដល់ធ្វើអីខ្លះគួរដើរទៅកន្លែងខ្លះ?កោះរុងសន្លឹម ជាកោះមួយរបស់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះនេះស្ថិតនៅចំងាយប្រហែល៤គីឡូម៉ែត្រខាងត្បូងកោះរុង។ កោះនេះមានរាងបត់នៅចុងខាងត្បូងនិងខាងជើង ជាហេតុធ្វើអោយឆ្នេររាងជាបេះដូងដែលនៅខាងក្នុងមានសោភណ្ឌភាពដូចជាឆ្នេរសំងាត់អញ្ចឹង។ ថ្ងៃនេះពួកយើងណែនាំពីសកម្មភាពដែលយើងបានធ្វើក្នុងដំណើរកំសាន្តរយៈពេល២យប់បីថ្ងៃ។
នៅថ្ងៃទី១ ពួកបានពិសារបាយថ្ងៃនៅក្រុងព្រះសីហនុ ហើយចេញទូកនៅម៉ោង៣ថ្ងៃ។(សម្រាប់តម្លៃទូកដើម្បីទៅកាន់កោះរុងសន្លឹម ជាទូទៅចំណាយ ១នាក់ ~22$។)
ពេលដែលយើងដល់ពេលវេលារៀងល្ងាចហើយ អញ្ចឹមមកមើលសកម្មភាពពេលទៅដល់ទាំងអស់គ្នា។
–ក្រោយពេលcheck in រួច យើងអាចផ្លាស់ប្តូរខោអាវរួចមកលេង បាល់ទះនៅលើឆ្នេរខ្សាច់ដែលresort យើងគេងមានតារាងបាល់ទះស្រាប់
· អាចលេងបាល់ទាត់លើឆ្នេរខ្សាច់បានដូចគ្នា(បើមានគ្នាច្រើនទើបសប្បាយ)
· លេងខ្សាច់នៅលើឆ្នេរឬក៍គែងអង្រឹងគយគន់ទេសភាព
· ងូតទឹកសមុទ្រឬជិះកាយ៉ាក់លេងតាមមាត់ឆ្នេរ(resort មានផ្លល់ជូនfree)
លេងទាល់ល្ងាច ដល់ម៉ោងDinner ល្មម
ខាងresortមានសេវារៀបចំតុជីកខ្សាច់ដាក់ភេសជ្ជៈ និងឈុតអាំងសាច់ទាំងអស់តែម្តងដោយគ្រាន់តែចំណាយ50$ពីលើ តែបើយើងមិនយកសេវានោះយើងអាចរៀបដោយខ្លួនឯងបានតែគេcharge ថ្លៃអាហារ របស់យើងដែលយើងយកមកដោយគិតជាគីឡូ(ពួកយើងណែនាំឲ្យយកសេវាកម្មរបស់គេ)
សកម្មភាពពេលDinner
.ញ្ញាំអាហារនិយាយគ្នាលេងខាងមុខមាត់សមុទ្រ
· អាចច្រៀងលេងកំសាន្ត(ប៉ុន្តែសូមមេត្តាកុំបើកលឺៗពេក)
· អាចរៀបចំជាCamp Fire សំរាប់រាំលេងជុំវិញក៍បាន
· ដោយឡែកសកម្មភាពដែលប្លែកធ្វើនាកណ្តាលរាត្រីគឺលេងទឹកនៅអាងទឹក ដោយសារតែមាននោះមេឃទទឹកអស់ក៍សម្រេចចិត្តលេងទឹកទាំងអស់គ្នាតែម្តង អ្នកទាំងអស់គ្នាក៍អាចលេងបានពេលថ្ងៃឬពេលចូលជាតិស្រាដូចពូកយើងបានដែរ។
សកម្មភាពព្រឹកស្អែក(មិនបានងើបមើលថ្ងៃរះទេ អ្នកឧស្សារអាចងើបបានយ៉ាងស្រស់ស្រាយ) ពេលព្រឹកគ្រាន់តែពិសារអាហារពេលព្រឹកហើយយើងក៍នាំគ្នាឡើងទូកពេញមួយថ្ងៃតែម្តង
· ចាប់ផ្តើមដំបូងគឺយើងទៅមើលផ្កាថ្ម
· ពេលមើលផ្កាថ្មយើងក៍បានគាស់បានoyster ជាច្រើនផងដែរ
· ចេញពីមើលផ្កាថ្មយើងទៅស្រួចត្រីកណ្តាលសមុទ្របន្ត(យើងពុំបានស្ទូចត្រីបានទេដោយសាតែអ្នកខ្លះពុលទូក)
· នៅពេលស្ទួចត្រីយើងបានបង្កាត់ភ្លើងអាំងសាច់សំរាប់បាយថ្ងៃត្រង់តែម្តង(អាំងសាច់ញ្ញាំប៊ៀរកណ្តាលសមុទ្រជាតិណាស់ទាស់តែពុលទេ)
· បន្ទាប់ចេញពីស្ទួចត្រីយើងក៍បានទៅដើរលេងភូមិនេសាទ អ្នកខ្លះក៍សំរាកនៅទីនោះ
· ចេញពីភូមិនេសាទយើងអាចទិញគ្រឿងសមុទ្រស្រស់ៗពីទូកនេសាទផ្ទាល់តម្លៃសមរម្យ
· ចេញដំណើរមកកន្លែងគេងវិញយើងអាំងសាច់ ញ្ញាំប៊ៀររហូតដល់កន្លែងគេងក៍ល្ងាចល្មម
· បន្ទាប់មកយើងក៍ធ្វើសកម្មភាពដដែលនៅពីម្សិលមិញពេលយើងមកដល់ដូចគ្នា
· ថ្ងៃចុងក្រោយងើបពីព្រឹមbreakfast ហើយ ក៍រៀបចំឥវ៉ាន់ត្រលប់ទៅវិញ ព្រោះទូកចេញ៩ព្រឹក រៀបហើយយើងអាចដើរលេងជុំកោះថតរូបយ៉ាងស្រស់ស្អាត មូយទៀតកុំភ្លេចរក Jonhny និង Helance ផងដែលពូកគេជាឆ្កែប្រភេទពូជ Golden ស្លូតគួរឲ្យស្រលាញ់ណាស់
· ឡើងទូកមកវិញមុនត្រលប់មកភ្នំពេញយើងអាចលំហែកាយបាយថ្ងៃត្រង់នៅឯឆ្នេរនានានៅក្រុងព្រះសីហនុ
សំរាប់កន្លែងគេងវិញយើងគេ ជាDormitory(បន្ទាប់គេងរួមគ្រែរ៨) តម្លៃ80$ ក្នុងមួយបន្ទាប់ (Bodega Resort)
សំរាប់ទូកទៅមកពីក្រុងព្រះសីហនុទៅកោះនិងពីកោះមកវិញគឺទូទៅ ម្នាក់ 22$(BuvaSea)
សំរាប់ទូកកំសាន្តពេញមួយថ្ងៃនៅកោះគឺ 80$ (ទាក់ទងសួរខាងresort)
ទាំងអស់នេះជាសកម្មភាពរបស់ពួកយើងដូច្នេះរីករាយជាមួយដំណើរកំសាន្តរបស់អ្នកទាំងអស់គ្នាណា