ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ ថ្ងៃទី២៤ ខែសីហា តាមរយៈប្រព័ន្ធវីដេអូ នាយរដ្ឋមន្ត្រីសាធារណៈរដ្ឋប្រជាមានិត្យចិន លី កឺឈាង ថានឹងផ្តល់វ៉ាក់សាំងដល់ប្រទេសឡានឆាង-មេគង្គ ជាអាទិភាពមុនគេ នៅពេលបញ្ចប់ការសាកល្បងតេស្តរួចរាល់។ វ៉ាក់សាំងរបស់ចិន ត្រូវបានដាក់ឲ្យធ្វើតេស្តសាកល្បង កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅដោយលទ្ធផលបង្ហាញថា មានប្រសិទ្ធភាព និងគ្មានគ្រុនក្តៅទៀតឡើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យប្រទេសឡានឆាង-មេគង្គបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នា ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម កូវីដ-១៩ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ បំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់។
សម្តេចតេជោបានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ ប្រទេសឡានឆាង-មេគង្គ ត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ របស់ជាតិ ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង។ក្នុងបរិការណ៏នៃការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និង ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស២ បន្ថែមទៀត នៃសកម្មភាពរួមរបស់យើងទាំងអស់គ្នា។
សម្តេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃណាមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ដោយ៖ ឃួន លក្ខិណា