Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក និងចិនព្រមព្រៀងគ្នា ​តភ្ជាប់​ជើងហោះហើរ​ពាណិជ្ជកម្មឡើងវិញ​

ក្រសួងអាកាសចរណ៍អាមេរិក​​ បានប្រកាសថា អាមេរិក និងចិន​បានព្រមព្រៀងគ្នា ​អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ ប្រទេសទាំងពីរហោះហើរចំនួន​៤ជើង ក្នុងមួយសប្តាហ៍។ ​ ក្នុងនោះចិន ហោះហើរ៤លើកទៅកាន់​អាមេរិក ចំណែកអាមេរិក ក៏ហោះហើរ​​៤លើកទៅកាន់ចិន​វិញផងដែរ​។

ជាមួយគ្នានេះ ​​​រដ្ឋាភិបាល និងអាមេរិក ​​បង្ហាញ​ក្តីសង្ឃឹមថា ចិននឹងយល់ព្រមដល់ជើងហោះហើរតាមកិច្ចព្រមព្រៀងអាកាសចរណ៍ទ្វេភាគី​។ ក្រសួងអាកាសចរណ៍អាមេរិក បានលើកឡើងថា ប្រសិនបើចិន អនុញ្ញាតឲ្យជើងហោះហើរអាមេរិក បានច្រើនជាងនេះ អាមេរិក ក៏នឹងបើកទ្វារស្វាគមន៍ជើងហោះហើរ​របស់ចិនផងដែរ​។

កន្លងមក អាមេរិក​បាន បានព្រមានហាមជើងហោះហើរ​ពាណិជ្ជកម្មដឹកអ្នកដំណើរ​​របស់ចិន​ចូលទៅកាន់ទឹកដីអាមរិក និងចាកចេញពីអាមេរិក ចាប់ពីថ្ងៃទី​១៦ ខែមិថុនា នេះ។ ឆ្លើយតបទៅនឹងសកម្មភាព​របស់អាមេរិក ​​ទីក្រុងប៉េកាំង​ ក៏បានហាមប្រាមក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិកហោះហើទៅកាន់ចិនផងដែរ​។

កាលពីសប្តាហ៍កន្លងមក​ ក្រុមហ៊ុនអាកាសចរណ៍​អាមេរិក ដូចជា Delta Air Lines និង United Airlines បានស្នើដល់រដ្ឋាភិបាលអនុញ្ញាតឲ្យយន្តហោះដឹកអ្នកដំណើរចេញចូលទៅកាន់ចិន​ ប៉ុន្តែ​ទីក្រុងប៉េកាំង​បានបដិសេធ​។ ប៉ុន្តែក្រោយពេលចិន និង​អាមេរិកបានព្រមព្រៀងគ្នា ​ក្រុមហ៊ុនអាកាសចរណ៍ Delta ​នឹងមានជើងហោះហើរពីទីក្រុង​ Seattle ​ទៅកាន់ទីក្រុងសៀងហៃ នៅសប្តាហ៍ក្រោយ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9389689