បើទោះជាសម័យបច្ចុប្បន្នវិទ្យាសាស្ត្ររីកចម្រើនដល់កម្រិតកំពូលទៅហើយក្តី តែក៏នៅមានមនុស្សច្រើនណាស់ដែលនៅតែមានជំនឿបែបអរូបី ហើយបណ្តែតបណ្តោយខ្លួនតាមព្រហ្មលិខិត មិនប្រឹងប្រែងចង់មានចង់បានព្យាយាមធ្វើដោយខ្លួនឯងឡើយ ។
ហេតុផលទាំងអស់នេះក៏ព្រោះអ្នកទាំងនោះយល់ថា ជោគវាសនារបស់មនុស្សយើងម្នាក់ៗអាស្រ័យលើព្រហ្មលិខិតចារមក មានន័យថាបើព្រះព្រហ្មចារមកយ៉ាងណា នោះដំណើរជីវិតនឹងមានជោគវាសនាយ៉ាងនោះជាក់ជាមិនខាន ។
ដោយមើលឃើញទស្សនៈបែបទុទិដ្ឋិនិយមរបស់មនុស្សបែបនេះហើយ ព្រះពុទ្ធលោកប្រឹងប្រែងទេសនាព្យាយាមពន្យល់ឱ្យមនុស្សទាំងអស់យល់នូវអ្វីដែលហៅថាព្រហ្មលិខិត ហើយអ្វីដែលហៅថាកម្មលិខិត ?
ព្រហ្មលិខិតគ្រាន់តែជាផ្នត់គំនិតបែបអរូបី វាគ្មានឥទ្ធិពលមកលើជីវិតយើងឡើយ ។ សូមកុំយល់ថា មានទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មចារជោគវាសនារបស់យើងនោះ គឺមិនមានទេ ។
ជោគវាសនារបស់មនុស្សយើងម្នាក់ៗអាស្រ័យលើកម្មលិខិតឯណោះវិញទេ មានន័យថា រាល់ការងារទាំងអស់ បើទោះជាកិច្ចការនោះគួរក្តី ពុំគួរក្តី គឺយើងខ្លួនឯងប្រព្រឹត្តដោយខ្លួនឯង ហើយផលចេញមកយ៉ាងណានោះគឺស្ថិតលើសកម្មភាពជាក់ស្តែងរបស់ខ្លួន គ្មានទេវតា ឥន្ទ្រ ព្រហ្មឯណាមកធ្វើជំនួសយើងឡើយ ។
ព្រះពុទ្ធលោកឱ្យធ្វើការងារដោយការតាំងចិត្ត៤យ៉ាងគឺ ១-ពេញចិត្តធ្វើ ២-ព្យាយាមធ្វើ ៣-តាំងចិត្តធ្វើដោយយកចិត្តទុកដាក់ និង៤-ត្រូវពិនិត្យមើលលទ្ធផលនៃការនោះឡើងវិញ ។
គោលការណ៍ទាំង៤ចំណុចនេះលោកឱ្យឈ្មោះថា កម្មលិខិត ហេតុនេះសូមសាធុជនកុំផ្តេកផ្តួលជីវិតរបស់ខ្លួនទៅលើព្រហ្មលិខិតពេក តែត្រូវកំណត់ជោគវាសនារបស់ខ្លួនដោយកម្មលិខិតវិញ ទើបជីវិតជោគជ័យ ។
ផ្តល់សិទ្អដោយ៖កោះសន្តិភាព