Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TikTok គ្រោង​នឹង​ទៅ​តុលាការ​ប្រឆាំងបទបញ្ជា​រដ្ឋបាល​របស់​លោក Trump ហើយ

ថ្នាក់ដឹកនាំ TikTok បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​គ្រោង​នឹង​ទៅ​តុលាការ ដើម្បី​ប្រឆាំង​នឹង​បទបញ្ជា​របស់​រដ្ឋបាល លោក Trump ដែល​ព្យាយាម​ហាមឃាត់​កម្មវិធី​វី​ដេ​អូ​ខ្លី​ៗ​មិន​ឱ្យ​ដំណើរ​ការ​នៅ​សហរដ្ឋអាមេរិក លុះត្រាតែ​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់ TikTok រក​ឃើញ​អ្នកទិញ TikTok ជា​ក្រុមហ៊ុន​អា​មេ​រិ​ក​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​ទូរទស្សន៍ CNN ថ្នាក់ដឹកនាំ TikTok បាន​មាន​ប្រសាសន៍​​ថា ៖ «​ដើម្បី​ធានា​ថា ច្បាប់​មាន​ភាព​ប្រាកដប្រជា ហើយ​ក្រុមហ៊ុន និង​អ្នក​ប្រើប្រាស់​របស់​យើង យើង​មិន​មាន​ជម្រើស​អ្វី ក្រៅពី​ការ​ប្រឆាំង​នឹង​បទបញ្ជា​ប្រតិបត្តិ​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​»​។ TikTok បាន​បន្ថែម​ទៀត​ថា ខណៈ​ដែល​ខ្លួន​បាន​ព្យាយាម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេ​រិក ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​។

ByteDance បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​ប្តឹង​រដ្ឋាភិបាល​អា​មេ​រិ​ក ដើម្បី​ប្រឆាំង​នឹង​បទបញ្ជា​ប្រតិបត្តិ​រដ្ឋបាល របស់​លោក Trump។ សេត​វិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើ​របស់ CNN ក្នុង​ការ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ​។ ក្រសួងយុត្តិធម៌​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9621673