Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រព័ន្ធផ្សព្វផ្សាយ៖ អាច​មាន​អរិយធម៌​ក្រៅភព​ជាង​៣០​​ មានសមត្ថភាពទំនាក់ទំនង​ជាមួយអ្នកដទៃ

ដូចសហអ្នកនិពន្ធមួយរូប​ដែលសិក្សាស្រាវជ្រាវ​បានពន្យល់​ ជីវិត​របស់ពពួកមនុស្សក្រៅភព ឬ អេលៀន (Alien)​​​​​ ប្រហែលស្រដៀង​គ្នា​ទៅនឹង​ជីវិត​នៅលើភពផែនដី​អីចឹងដែរ ដូច្នោះយើងមិន​ភ្ញាក់ផ្អើល​ណាស់ណាទេ នៅពេលឃើញពួកគេ ។ 

សារព័ត៌មាន The Guardian បានផ្សាយថា ការស្រាវជ្រាវថ្មី​ឃើញថា អាច​មាន​អរិយធម៌​ក្រៅភព​ជាង​៣០​​ មានសមត្ថភាពទំនាក់ទំនង​ជាមួយអ្នកដទៃ ។ 

យោងតាម​សារព័ត៌មានបញ្ជាក់ថា អំឡុង​ពេលសិក្សាស្រាវជ្រាវ ពួកអ្នកវិទ្យាសាស្ត្រ​​បាន​រកឃើញកាន់តែប្រសើរឡើង​ នូវអ្វី​ដែល​ហៅថា ​​​Drake Equation (សមីកា Drake គឺជាអាគុយម៉ង់​ប្រូបាប៊ីលីតេ ដែលត្រូវបានប្រើដើម្បីប៉ាន់ស្មានចំនួនអរិយធម៌​សកម្ម​ក្រៅប្រព័ន្ធទំនាក់ទំនង​នៅក្នុងការឡាក់ស៊ី មីលគីវ៉េ ) ដែលត្រូវបានស្នើឡើង​នៅក្នុងឆ្នាំ​១៩៦១ ដោយតារាវិទូ Frank Drake និងកត្តាចាំបាច់​ត្រូវដឹង​ដើម្បី​ប៉ានស្មានអរិយធម៌​ដែលអាចកើតមាន​នៅទីនោះ ។ កត្តារាប់​ចាប់ពីចំនួនផ្កាយជាមធ្យម​ ដែលបង្កើត​ជារៀងរាល់ឆ្នាំ​នៅក្នុង​​កាឡាក់ស៊ី រហូតដល់​ពេលវេលា​ដែលអរិយធម៌មួយ​ត្រូវបានបញ្ចេញចេញ​នូវសញ្ញា​ដែលអាចរកឃើញ​ ។ 

លោក Christopher Conselice សហអ្នកនិពន្ធ​ការសិក្សា​ស្រាវជ្រាវ និងជា​សាស្ត្រាចារ្យ​ផ្នែកតារាសាស្ត្រ​នៅសាកលវិទ្យាល័យ​ Nottingham បានមានប្រសាសន៍ថា ខ្ញុំគិតថា វាពិតជាសំខាន់ និងគួរឲ្យរំភើបខ្លាំងណាស់ ពីព្រោះនេះជាលើក​ទីមួយដែលយើង​មានការប៉ាន់ស្មាន​សកម្មភាពវៃឆ្លាត, អរិយធម៌​ទំនាក់ទំនង ដែលអាច​ឲ្យយើងទាក់ទង​ និងស្វែងយល់ថា មានជីវិតដទៃផ្សេងទៀត​នៅលើ​ចក្រវាល​ ហើយជាអ្វី​ ដែល​ស្ថិតនៅតែជាសំណួរ​រាប់ពាន់ឆ្នាំ​មកហើយ មិនទាន់មានចម្លើយ ។ 

ដូចដែលលោក Conselice បានពន្យល់បកស្រាយ, គាត់ និងសហការី​សន្មត់ថា «ជីវិតឆ្លាតវៃ​អាច​បង្កើត​នៅលើភពដទៃផ្សេងទៀត​ដូចដែល​វា​បានកើតឡងនៅលើ​ភពផែនដី ដូច្នេះ ក្នុងរយៈពេល​ពីរបី​ពាន់លានឆ្នាំទៀត ជីវិត​ទាំងនោះ​អាចនឹងបង្កើត​ដោយស្វ័យប្រវត្តិ​ ជាផ្នែកនៃធម្មជាតិដែលវិវឌ្ឍ ។ 

លោកបានកត់សម្គាល់ថា “ប្រសិនបើជីវិតឆ្លាតវៃបង្កើតបានជាលក្ខណៈវិទ្យាសាស្ត្រ មិនគ្រាន់តែជាវិធីចៃដន្យ ឬគ្រាន់តែជាវិធីប្លែកប៉ុណ្ណោះទេ អ្នកនឹងរំពឹងថា យ៉ាងហោចណាស់មានអរិយធម៌ជាច្រើននៅក្នុងកាឡាក់ស៊ីរបស់យើង” ។ បើនិយាយពីរូបរាង ទៅនឹងជីវិតនៅលើផែនដី ដូច្នេះយើងនឹងមិនភ្ញាក់ផ្អើលទេ នៅពេលបានឃើញពួកគេ ។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានព្រមានថា វាអាចនឹងចំណាយពេលប្រហែល ៦ ១២០ ឆ្នាំសម្រាប់ការប្រាស្រ័យទាក់ទងតាមវិធីពីរផ្លូវ ដែលត្រូវបានបង្កើតឡើងជាមួយអវកាសដែលនៅជិត ដោយក្រុមនេះ បានគណនាថា អរិយធម៌អេលៀននៅជិតបំផុត អាចមានចម្ងាយ ១៧,០០០ ឆ្នាំពន្លឺ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9389209