Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ម​ចាស់​ឱ្យ​ផល

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ជា​ទ្រឹស្តី​កម្មផល​និយម​គឺ​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ បុគ្គល​ធ្វើ​កម្ម​បែប​ណា នឹង​ត្រូវ​ទទួលផល​បែប​នោះ​ជាក់​ជា​មិន​ខាន គឺ​កម្មនេះ​មិន​បាន​បាត់បង់​ទៅ​ណា​ទេ ។

ដូច​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ព្រោះតែ​កម្ម​ចាស់​ឱ្យ​ផល មាន​ន័យ​ថា បុគ្គល​នោះ​កាលពី​ជាតិ​មុន​ធ្លាប់​បៀតបៀន​ធ្វើបាប​ជីវិត​សត្វ​មាន កាច់​ជើង កាច់​ដៃ កាច់​ស្លាប​ឱ្យ​រង​ទុក្ខវេទនា ឬ​កាប់​ប្រហារជីវិត​សត្វ​យ៉ាង​សាហាវព្រៃផ្សៃ លុះដល់​ពេលវេលា​កំណត់​ណាមួយ កម្ម​ចាស់​ដែ​ល​ខ្លួន​ធ្លាប់​ធ្វើ​នោះ​ក៏​ហុច​ផល​ឱ្យ​បង្ក​ទៅ​ជា​ជំងឺ​ធ្ងន់​ស្រាល​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​សាង​មក​អំពី​ជាតិ​មុន ។

ជីវិត​បុគ្គល​នោះ​មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​អស់​អាយុសង្ខារ​ទៅ​កាន់​ទុគ្គតិ​ភាព​រហូត​ទាល់តែ​អស់កម្ម​ទើប​រួច​ផុត​ពី​ទុក្ខវេទនា ចំណែក​អ្នក​ដែល​ធ្លាប់​សាង​ល្អ​ក៏​បាន​ទៅ​កើត​នៅ​ក្នុង​ភព​ល្អ​មាន​ឋាន​ទេវលោក​ជាដើម បើ​ទោះ​មក​កើតជា​មនុស្ស​ក៏​ជា​អ្នក​រួច​ផុត​ទុក្ខ​ភ័យ​ទាំងឡាយ​មាន​ភ័យ​អំពី​ជំងឺ​ជាដើម​រស់នៅ​ដោយ​សិរី​សួស្តី​តរៀង​ទៅ ។ផ្តល់សិទ្ធដោយត្នោត

from: https://tnaot.com/km/m/detail/article/9621646