អាមេរិក បានបង្ហាញមីស៊ីលមានល្បឿនលឿន ជាងមីស៊ីលដែលអាមេរិកមាន នាពេលបច្ចុប្បន្ន រហូតដល់ទៅ១៧ដង ។ កាលពីខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសថា អាមេរិក មានមីស៊ីលល្បឿនលឿនជាងគេបំផុត លើពិភពលោក។
នៅក្នុងសុន្ទរកថា នាទីក្រុង West Point ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងពីមីស៊ីលល្បឿនលឿនដ៏អាថ៍កំបាំងរបស់អាមេរិក នាំមកនូវចក្ខុវិស័យថ្មី ស្ដីអំពីអាវវុធល្បឿនលឿនបំផុតរបស់អាមេរិក។
លោក ត្រាំ បានបញ្ជាក់ថា «យើងកំពុងតែផលិតមីស៊ីលល្បឿនលឿនបំផុត នៅលើពិភពលោក ដែលមិនធ្លាប់ឃើញពីមុនមកឡើយ។ ប្រធានាធិបតីអាមេរិក បានលើកឡើងថា«អស់លោកធ្លាប់ដឹងថា រុស្ស៊ី មានមីស៊ីលល្បឿនលឿនជាងយើង ចំនួន៥ដង។ ចំណែកចិនវិញ មានមីស៊ីលលឿនជាង៥-៦ដង។ ប៉ុន្ដែនៅពេលនេះ អាមេរិកមានមីស៊ីលលឿនជាងមីស៊ីលទាំងនោះ រហូតដល់ទៅ១៧ដង ដោយនាំមុខនៅលើពិភពលោក ក្លាយជាមីស៊ីលល្បឿនលឿនបំផុត»។
លោក ត្រាំ បានបញ្ជាក់ថា «យើងកំពុងតែផលិតនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក ឧទ្ធម្ភាគចក្រ… ក្រៅពីនេះក៏មានរថក្រោះ រថពាសដែក និងផ្កាយរណបយោធាបន្ថែមទៀត។ អ្វីដែលពិសេសនោះ គឺមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ១៧ដង៕ ប្រែសម្រួលដោយ៖ MEO