Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងត្បូង ដាក់ចេញវិធានការរឹតត្បិតទូទាំងប្រទេស ក្រោយករណីឆ្លងកូវីដ១៩ នៅតែបន្តកើនឡើង

(សេអ៊ូល)៖ រដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី២៤ សីហានេះ បានតម្រូវឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាសការពារសុវត្ថិភាពនៅតាមកន្លែងសាធារណៈទាំងក្នុងផ្ទះ និងក្រៅជាលើកដំបូងនៅពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតនៅចំកណ្តាលទីក្រុងដែលប្រមូលផ្តុំដោយប្រជាជនជាច្រើន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

កាលពីខែឧសភា រដ្ឋាភិបាលនៃទីក្រុងសេអ៊ូលបានបញ្ជាឱ្យពលរដ្ឋពាក់ម៉ាសមុខ លើការដឹកជញ្ជូនសាធារណៈ និងរថយន្តតាក់ស៊ី ប៉ុន្តែការកើនឡើងក្នុងករណីចុងក្រោយនេះធ្វើឱ្យមន្ត្រីសុខាភិបាលព្រួយបារម្ភថាប្រទេសនេះប្រហែលជាត្រូវការកម្រិតខ្ពស់បំផុតនៃការឃ្លាតឆ្ងាយពីសង្គម។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េបានរាយការណ៍ថាមានករណីថ្មីចំនួន ២៦៦ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យដែលជាការធ្លាក់ចុះពីការឆ្លងថ្មីចំនួន ៣៩៧ ករណីដែលបានរាយការណ៍ពីមួយថ្ងៃមុន ប៉ុន្តែការកើនឡើងករណីថ្មីនៅតែបន្តជាងមួយសប្តាហ៍មកហើយ។ ឥឡូវនេះ នៅទីក្រុងសេអ៊ូល ប្រជាជនទាំងអស់នឹងតម្រូវឱ្យពាក់ម៉ាសមុខនៅតាមទីធ្លាក្នុងផ្ទះសាធារណៈក៏ដូចជាតំបន់ក្រៅផ្ទះដែលមានមនុស្សរស់នៅច្រើន លើកលែងតែពេលញាំអាហារតែប៉ុណ្ណោះ។

សូមជម្រាបជូនថា ប្រទេសកូរ៉េខាងត្បូងកំពុងឈានដល់ដំណាក់កាលរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ខណៈចំនួនករណីថ្មីកំពុងកើនឡើងនៅគ្រប់តំបន់ទាំង ១៧ទូទាំងប្រទេស។ កូរ៉េខាងត្បូងកំពុងពិចារណាដាក់ចេញវិធានតឹងរឹងបំផុតក្នុងសង្គមដំណាក់កាលទី៣ ដែលសាលារៀន និងអាជីវកម្មនឹងត្រូវបិទប្រសិនបើការរីករាលដាលនៃករណីថ្មីនៅតែបន្តកើនឡើង៕

from: https://tnaot.com/km/m/detail/article/9621268