Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំខាល រោង មមែ រកា គួរប្រុងប្រយ័ត្នចំពោះរឿងស្នេហា និងការរកស៊ី អាចនឹងមានបញ្ហាពាក្យសម្តីដាក់គ្នាទៅវិញទៅមក

តាមក្បួនហោរាសាស្ត្រ ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយម្សាញ់។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។ ​

ការងារ ៖ ​ការប្រកប​ការងារ ក្នុងអំឡុង​ពេលនេះ​លោក​អ្នកសុខ​ស្រួលខ្លួន​បន្តិច​ពិតមែន ប៉ុន្តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​ចាយវាយ​ក៏​មិនសូវមាន​ជាប់​ខ្លួន​ដែរ ។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​។

ឆ្នាំឆ្លូវ​

រាសី​ឡើងខ្ពស់ត្រដែត​។

ការងារ ៖ ​​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​សំខាន់​និង​កិច្ចការ​ធំដុំ​ ពីព្រោះថា​តែង​ឆ្លើយតប​ប្រយោជន៍​មកវិញ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ល្អប្រសើរ​បន្តិច ហើយ​បើ​ធ្លាប់តែ​ខ្សត់​ចំណូល​ក៏​អាច​ងើប​វិញ​ខ្លះៗ​ផង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ចូលមក​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ផ្អែមល្ហែម និង សុខដុម​ដូច​សព្វមួយដង។

​ឆ្នាំខាល​

រាសី​ស្រុតចុះ​។​

ការងារ ៖នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​លំបាក​មាន​ច្រើន​ត្រូវ​រែកពន់​ផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ការប្រទាំងប្រទើស​ហើយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ស្នេហា​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​សង្គ្រាមពាក្យសម្តី​ឡើង​។

​ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។​ 

ការងារ ៖ ​​ការបំពេញការងាររបស់លោកអ្នក​បាន​ឆ្លង​ការលំបាក​ក្នុង​រយះពេល​កន្លងមក​នេះ​ចាត់ទុកថា​ល្អប្រសើរ​ដោយ​យ៉ាងហោចណាស់​បាន​ឆ្លងកាត់​បទពិសោធន៍ និង អ្នក​ខ្លួះ​បានទទួល​ជោគជ័យ​ច្រើន​ទៀតផង​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ ហើយ​បើ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​។

ឆ្នាំរោង

រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​មិនសូវ​សម្រេចចិត្ត​អ្វី​សំខាន់​ឡើយ​ពីព្រោះថា​ផល​មិនល្អ​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​ឧបាយកល​គេ​ណាស់​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាមួយ​កើតឡើង​។

​ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចុះ​ធ្វើ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់មកវិញ​។​

ជំនួញ ៖ ការ​ជួញ​ដូរ​នៅថ្ងៃនេះ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​មួយចំនួន​វិញ​ថែមទៀត​។​

ស្នេហា ៖ ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក​នា​រដូវ​ខែវស្សា​អញ្ចឹង​ដែរ​។

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។​ 

ការងារ ៖ ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង​ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​។

​ឆ្នាំមមែ​

រាសី​ស្រុតចុះ​។​ 

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់ និង ជួប​បញ្ហា​ច្រើន ហេតុនេះ​គប្បី​មានការ​ប្រ​យ័​តុ្ន​ប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។

ស្នេហា ៖ ​​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​។

​ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ទោះ​មិនអាក្រក់​បែបណា​ក្តី ប៉ុន្តែ​ទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស ឬ ប្រមាថ​បាន​ទ្បើ​យ​មិន​ដូច្នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។ ​ក្នុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ ឬ នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​គួរសម ហើយ​បើ​ចង់​បើក​របរ ក៏​អាច​សាកល្បង​បានដែរ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​។

ឆ្នាំរកា

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ឥទ្ធិពល​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រៀម​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​យាយី​នាំ​ពិបាក​ត្រូវ​ទទួលរង​ផល​ប៉ះទង្គិច​ចំពោះមុខ​ណាស់​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិន​ជួប​ការលំបាក​ខ្លាំងក្លា​ឡើយ​ពីព្រោះ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ផ្តល់​ផល​ល្អ​ទេ​តែង​ជួប​បញ្ហា​មិនល្អ​លុកលុយ​យាយី​ច្រើន​។

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់ និង តានតឹង​សម្តី​ដាក់គ្នា​ណាស់​គប្បី​រក្សា​ភាព​នឹងធឹង​បន្តិច​ទើប​ប្រសើរ​។

ឆ្នាំច

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​តូចធំ ឬ​ការទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​គួរសម​ដែរ​។

ជំនួញ ៖ ​​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ក្នុងផ្ទះ​សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

ស្នេហា ៖ ​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​។

​ឆ្នាំកុរ​

រាសី​ខ្ពស់ត្រដែត​។ ​

ការងារ ៖ ​ការប្រកប​ការងារ ក្នុងអំឡុង​ពេលនេះ​លោក​អ្នកសុខ​ស្រួលខ្លួន​បន្តិច​ពិតមែន ប៉ុន្តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​ចាយវាយ​ក៏​មិនសូវមាន​ជាប់​ខ្លួន​ដែរ ។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ល្អប្រសើរ​បន្តិច ហើយ​បើ​ធ្លាប់តែ​ខ្សត់​ចំណូល​ក៏​អាច​ងើប​វិញ​ខ្លះៗ​ផង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ចូលមក​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ផ្អែមល្ហែម និង សុខដុម​ដូច​សព្វមួយដង៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9620982