Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងទាហានកូរ៉េខាងជើង ត្រៀមដាក់ពង្រាយជាថ្មីឡើងវិញ នៅតំបន់ព្រំដែន

អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើង បានលើកឡើងថា កម្លាំងទាហានប្រទេសនេះ កំពុងតែត្រួតពិនិត្យ​គម្រោង ​ដាក់ពង្រាយកម្លាំងទាហាន និងអាវុធ នៅតំបន់ព្រំដែន ជាប់នឹងកូរ៉េខាងត្បូងឡើងវិញ​ក្រោយប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា​។

សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី​១៦ ខែមិថុនា បានផ្សាយថា កម្លាំងទាហានកូរ៉េខាងជើង បានត្រៀមលក្ខណៈដាក់ទាហាន នៅតាមតំបន់ព្រំដែនឡើងវិញ ក្រោយការដកចេញ​តាមកិច្ចព្រមព្រៀងទ្វេភាគី នាពេលកន្លងមក។

ដោយឡែកសារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អគ្គមេបញ្ជាការ​កម្លាំងទាហានប្រជាជនកូរ៉េខាងជើង​ ​បានបញ្ជាក់ថា «កម្លាំងទាហានរបស់យើងបាន​តាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ព្រំដែន​ ក្រោយទំនាក់ទំនងធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់​។ ទាហានបានត្រៀមលក្ខណៈជានិច្ច ក្នុងការធ្វើសង្គ្រាម »។

នៅក្នុងសេចក្តីប្រកាសរបស់មេទ័ពកូរ៉េខាងជើង ​បានបញ្ជាក់ថា ​«យើងបានរៀបចំគម្រោង ធ្វើសកម្មភាពយោធា​ នៅតំបន់ព្រំដែន ដើម្បីការពារ​ដែនអធិបតេយ្យរបស់ខ្លួន»។

កាលពី​ពេល​កន្លងមកថ្មីៗ មេដឹកនាំកូរ៉េខាងត្បូង ប្រធានាធិបតី មូន ជេអ៊ីន​ បានអំពាវនាវដល់កូរ៉េខាងជើងឲ្យបញ្ចប់សកម្មភាព ​បង្កឲ្យមានភាពតានតឹង នៅ​ក្នុងតំបន់។​

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការដែលកូរ៉េខាងជើង ខឹងសម្បរយ៉ាងខ្លាំង ​ហើយកាត់ផ្តាច់ទំនាក់ទំនង ដោយសារតែភាគីកូរ៉េខាងត្បូង បានបំពានដល់កិច្ចព្រមព្រៀង ក្រោយពេល​មានក្រុមប្រឆាំង​កូរ៉េខាង​ជើង លួចបង្ហោះប៉េងប៉ោងនាំសារ ពាក់ព័ន្ធនឹងស្បៀងអាហារ​ ចូលទៅកាន់ទឹកដីកូរ៉េខាងជើង៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9388602