Robert Lewandowski ជាកីឡាករសាកសមនឹងទទួលBallon D’or ជាងគេរដូវកាលនេះ បើសិនជាពានមួយនេះគេមិនរំសាយ!!
ក្រោយពីឈ្នះពានBundesliga និង DFB Pokal ក្នុងរដូវកាលនេះផងដែរ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក៏បានទទួលជ័យជម្នះក្នុងក្របខណ្ឌ័លំដាប់កំពូលអឺរ៉ុបChampion League ផងដែរកាលពីយប់មិញនេះ។
Bayern Munich ត្រូវបានចាត់ទុកថាជាក្លឹបកំពូលមួយក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងរដូវកាលដែល ក្លឹបនេះបានពានបីដងក្នុងមួយរដូវកាល (Treble) កីឡាករដែលមិនអាចមើលរំលងបានគឺ Robert Lewandowskiដែលជាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ។ Lewandowskiស៊ុតបញ្ចូលទីបានសរុប ៥៥ គ្រាប់ ក្នុងការប្រកួត៤៦ ប្រកួត និងបញ្ចូនបាល់អោយគេស៊ុតបាន១០ ផងដែរ។
ក្រៅពីនេះ Lewandoski ក៏ជា Top scorer នៅក្របខណ្ឌ័ទាំងបីនេះផងដែរ និងជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានកីឡាករល្អបំផុត(Ballon D’or)។ ទោះជាយ៉ាងណា សហពន្ធ័បាល់ទាត់បារាំងបានសម្រេចរំសាយពានមួយនេះទៅហើយ ដោយហេតុថារដូវកាលនេះត្រូវបានញាំញីដោយ Covid 19 និងលេងមិនសូវបានពេញលេញ។
ប្រភព៖ Goal