ខែ្សការពារស្លាប Alphonso Davies បានក្លាយជាជនជាតិកាណាដាដំបូងគេ ដែលអាចឈ្នះពានរង្វាន់ UEFA Champions League ក្រោយពី Bayern Munich យកឈ្នះ Paris Saint Germain ដោយលទ្ធផល ១-០ កាលពីយប់មិញនេះ។
គ្រាប់បាល់តែ១គ្រាប់គត់កើតឡើងក្នុងការប្រកួតកាលពីយប់មិញ រកបានដោយការតែតរបស់ Coman នៅនាទីទី៥៩ ខណៈ PSG ក៏មានឱកាសសម្រុក និងស៊ុតបញ្ចូលទីដែរ ប៉ុន្ដែធើ្វមិនបានសម្រេច។
លទ្ធផលនេះ ១-០ នេះ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យ Bayern Munich លើកពានរង្វាន់ Champions League ជាលើកទី៦ ក្នុងប្រវត្ដិសាស្រ្ដរបស់ក្លឹប៕
ប្រភព៖ Dailymail