ភ្នំពេញ៖ បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ បានថយចុះនៅត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយមិនមានករណីឆ្លងថ្មីឡើយក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបង្ហាញថា អ្នកជំងឺកូវីដ១៩ (Covid-19) នៅកម្ពុជាចំនួន ១០នាក់ គឺជាបុរសទាំងអស់ ហើយកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងរាជធានីភ្នំពេញ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុបចំនួន ២៧៣នាក់ មានស្រ្តីចំនួន ៥៤នាក់ និងបុរស ២១៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។
ចំណែកអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៦៣នាក់ (ស្រី ៥៤ និងបុរស ២០៩) ស្មើនឹង ៩៦,៣៤% នៃអ្នកឆ្លងសរុប៕