Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BlackPink ក្លាយជា​ក្រុម​តារា​ចម្រៀង​​លំដាប់​ទី​៤ មាន​អ្នកគាំទ្រ​លើ YouTube ច្រើន​ជាងគេ

កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​គ្រប់គ្រង​របស់​ក្រុមចម្រៀងនារីកូរ៉េ BlackPink បាន​និយាយ​ថា BlackPink ក្លាយជា​តារាចម្រៀង​ដែល​មាន​អ្នកគាំទ្រ​លើ YouTube ច្រើន​ជាងគេ​លំដាប់​ទី​៤ លើ​ពិភពលោក​។

ផលិតកម្ម YG Entertainment បាន​ប្រកាស​ថា ចំនួន​អ្នក Subscribe លើ Channel YouTube ផ្លូវការ​របស់​ក្រុម BlackPink លើស​ពី​៤៤​លាន​នាក់​គិត​ត្រឹម​ម៉ោង​៩​ព្រឹក ថ្ងៃអាទិត្យ​។ មាន​តែ​សិល្បករ​បី​រូប​ផ្សេង​ទៀត​ទេ ដែល​រួម​មាន Justin Bieber, DJ Marshmello និង Ed Sheeran មាន​អ្នក Subscriber ច្រើន​ជាង​ហ្នឹង​។ បើ​គិត​ក្នុង​ចំណោម​តារាចម្រៀង​ស្រី​វិញ BlackPink គឺ​ឈរ​នៅ​លើ​លំដាប់​ទី​មួយ លើ​តារាង​អ្នកមាន Subscriber លើ YouTube ច្រើន​ជាងគេ​។

Channel YouTube របស់ BlackPink ជា​មធ្យម​មាន​អ្នក Subscribe ថ្មី ១​សែន​នាក់ ជា​រៀង​រាល់ថ្ងៃ តាំងពី​ចេញ​បទ​ថ្មី How You Like That នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​។

វី​ដេ​អូ​បទ​ចម្រៀង​​នេះ ត្រូវ​បាន​គេ​ចុច​មើល​ដល់​ទៅ ១០០​លាន​ដង ត្រឹមតែ​រយៈពេល​៣២​ម៉ោង​ដំបូង​តែ​ប៉ុណ្ណោះ ដែល​បាន​បំបែក​កំណត់​ត្រា​របស់​បទ Boy With Luv ដែល​ច្រៀង​ដោយ​ក្រុម​តារាចម្រៀង​ប្រុស BTS នៅ​ខែមេសា ឆ្នាំ​២០១៩៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9620775