លើកមុនយើងនិយាយស្រុកគេ ឥឡូវយើងមកនិយាយស្រុកយើងវិញម្តង ដែលជាកន្លែងដែលពេញនិយមនិងមានភ្ញៀវស្រុកនិងបរទេសជាច្រើនមកទស្សនានោះ នោះគឺកាហ្វេលើភ្នំ Led Zep Cafe ទឹកដីខេត្តកំពត។
កាហ្វេលើភ្នំ Led Zep Cafe គឺជាហាងកាហ្វេមួយកន្លែងដែលមានចម្ងាយប្រមាណ 5គីឡូម៉ែត្រពីឆ្នេរកែប ធ្វើដំណើរប្រហែល២០នាទី សម្រាប់ផ្លូវតែកុំបារ្ហមអី ព្រោះឥឡូវផ្លូវឡើងភ្នំគឺឈូសឡើងស្អាតហើយ។ នុះដល់ហាងកាហ្វេយើងទទួលបានអារម្មណ៍ស្រស់ស្រាយ ស្របយក្លិនធម្មជាតិ និងទេសភាពឆ្នេរនិងព្រៃឈើជាច្រើន។ រូបភាពខាងក្រោម
ជាមួយទេសភាពធម្មជាតិ កាហ្វេលើភ្នំ មានបម្រើសេវាកម្មដូចជា៖ កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់មួយចំនួនផងដែរ។
Led Zep Cafe គឺជាហាងតែមួយគត់ ដែលនៅលើភ្នំឧទ្យានជាតិកែប មានកាហ្វេ និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ កៅអីអង្គុយ ជាពិសេសមានអង្រឹងសម្រាប់គេងគយគន់ទេសភាពទៀតផង ខាប់សារី សាកបិទភ្នែកបើស្តាប់ចំរៀងតិច ធានាថាដេកស្អាតមង។
បន្ទាប់ពីកាហ្វេលើភ្នំមានតែមួយទេ? ខុសហើយ! នៅមានទៀតគឺទេសភាពបែរគឺឆ្នេរនិងគយគន់ភ្នំផ្សេង (មិនចាំឈ្មោះដឹងតែនៅលើភ្នំ) ចេញពីកាហ្វេលើភ្នំ យើងជិះទៅត្រង់រហូតទៅឃើញមានកូនផ្ទះមួយ ហើយអ្នកទាំងគ្នាចូលទៅប្រាកដជាសប្បាយហើយនិងនិយាយថា (WOW! ទេសភាពខាប់ម៉េស) ហ្ហាហ្ហា សូម្បីតែខ្ញុំក៏និយាយចឹងដែរ ចេញពីនិងយើងទៅត្រង់ទៀតមានកន្លែងម្យ៉ាងដែលមានព្រៃឈើស្រស់បំព្រងនិងទេសភាពភ្នំជាច្រើន យើងទៅកាន់តែខ្ពស់គឺទេសភាពកាន់តែស្អាតហើយ តែស្តាយត្រង់ថាទៅចំពេលមេឃភ្លៀង មួយវិញទៀតសម្រាប់ផ្លូវរាងកោងបន្តិចហើយ។
សរុបមកអ្នកទាំងអស់បើបានទៅហាងកាហ្វេរួច កុំភ្លេចជិះទៅសាកមើលណា សម្រាប់ទេសភាពផ្សេងនិងស្អាតៗខ្ញុំនិងព្យាយាមរុករកជូនអ្នកទាំងអស់គ្នា បើចូលចិត្តកុំភ្លេចចុច Like និងសរសេរជាមតិរបស់អ្នកនៅខាងក្រោម ហើយយើងនិងជួបគ្នានៅពេលក្រោយ
All rights reserved: Jinghab Vlogger