Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទំនាក់ទំនងឧបទ្វីបកូរ៉េតានតឹង ប្រធានាធិបតី មូនជេ អ៊ីន ​ចេញមុខដោយផ្ទាល់

ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន (Moon Jae-In) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំ គីម ជុងអ៊ុន ។​ មិនតែប៉ុណ្ណោះ លោកធ្លាប់ទៅបំពេញទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង ថែមទៀតផង។ មេដឹកនាំទាំងពីរ បានចេញសេចក្តីប្រកាសរួម ស្វែងរកសន្តិភាព នៅក្នុងតំបន់ ។

រហូតមកដល់ពេលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានចេញមុខ​​អំពាវនាវដល់កូរ៉េខាងជើង​ ​បញ្ឈប់សកម្មភាពដែលធ្វើឲ្យប្រទេសទាំងពីរ ប្រឈមមុខតានតឹងសាជាថ្មី។ ការអំពាវនាវរបស់ប្រធានាធិបតី មូន ជេអ៊ីន បានកើតឡើង ក្រោយពេលមេដឹកនាំកូរ៉េខាងជើង​ ព្រមានកាត់ផ្តាច់រាល់ទំនាក់ទំនង​ជាមួយកូរ៉េខាងត្បូង។

មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី​១៥ ខែមិថុនា ប្រធានាធិបតី មូន ជេអុីន​ បានលើកឡើងថា​ លោកពិតជាសោកស្តាយយ៉ាងខ្លាំង ដែលទំនាក់ទំនង ​រវាងកូរ៉េខាងជើង និងអាមេរិក ​មិនមានការរីកចម្រើន​ដូចការចង់បាន។​ ប៉ុន្តែលោកបានលើកឡើង​ថា នេះជាពេលវេលា​ដែល​កូរ៉េទាំងពីរចំាបាច់ ត្រូវតែស្វែងរកចំណុចល្អ ដើម្បីបញ្ចប់ការជាប់គាំង​ ផ្នែកនយោបាយនេះ។

ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួម ​ដែលប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន និងមេដឹកនាំ គីម ជុងអ៊ុន ចំនួនពីរលើកកន្លងមក ​នៅព្រំដែន និងនៅទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ​២០១៨​ លោក​ មូន បញ្ជាក់ថា «ពាក្យសន្យា ស្ដីពីសន្តិភាព នៅឧបទ្វីបកូរ៉េរបស់មេដឹកនាំ គីម ជុងអ៊ុន​ បាននិយាយទៅកាន់ពលរដ្ឋ​៨០លាននាក់ គឺជារឿងមិនអាច​ក្រឡាស់បានឡើយ»។

លោក មូន បន្តទៀតថា​«កូរ៉េខាងជើង មិនគួរកាត់ផ្តាច់បណ្តាញទំនាក់ទំនង នៅព្រំដែនឡើយ ព្រោះវាអាចជំរុញឲ្យវិលត្រឡប់ទៅរកភាពតានតឹង ​ដូចកាលពីអតីតកាល ។ ខ្ញុំសង្ឃឹមថា យើងនឹងដោះស្រាយ​រាល់បញ្ហាប្រឈមមុខ តាមបណ្តាញទំនាក់ទំនងនោះ» បាន ៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9388403