ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុមខ្លាំងបារាំង Paris Saint Germain ត្រូវតទល់នឹងក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich នៅយប់នេះវេលាម៉ោង២រំលងអាធ្រាត។
ខាងក្រោមនេះគឺជារឿងពិតមួយចំនួននៃជំនួបរវាង PSG Vs Bayern Munich ដែលអ្នកគួរដឹងមុនប្រកួតយប់នេះ
*Paris Saint-Germain
– PSG កំពុងស្រែកឃ្លានពានទី៤ ក្នុងរដូវកាលនេះ ខណ: Bayern Munich ក៏ស្រែកឃ្លានពានទី៣ មុនបញ្ចប់រដូវកាលនេះដូចគ្នា
– ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ PSG គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងរយ:ពេល ៥០ឆ្នាំចុងក្រោយ
– PSG គឺជាក្រុមទី៤១ ដែលអាចឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនេះ ហើយពួកគេមានកំណត់ត្រាដ៏ល្អទល់នឹង Bayern ដោយឈ្នះដល់ទៅ៥ដង ក្នុងការជួបគ្នា៨លើកចុងក្រោយ
– Kurzawa និង Navas មិនទាន់ច្បាស់ថាអាចលេងបានឬអត់នោះទេ ក្នុងជំនួបយប់នេះ
*Bayern Munich
– Bayern នឹងលេងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនេះជាលើកដំបូង ចាប់តាំងពីការឈ្នះ Champions League ចុងក្រោយកាលពីរដូវកាល ២០១២-២០១៣ ខណ:បើឈ្នះយប់នេះ ពួកគេនឹងក្លាយជាជើងឯក៦សម័យកាល
– ការជួបគ្នាវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមមកពីបារាំង និងអាល្លឺម៉ង់ចុងក្រោយគឺកាលពីរដូវកាល ១៩៧៥-១៩៧៦ ពេលដែល Bayern Munich យកឈ្នះ Saint-Etienne ដោយលទ្ធផល ១-០
– ការឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនេះរបស់ Bayern គឺជាការលេងលើកទី១១ហើយ ដោយតាមស្មើកំណត់ត្រារបស់ AC Milan (លេខ២) ខណ:លេខ១ ក្នុងនាមជាក្រុមដែលលេងវគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេគឺ Real Madrid (១៦ដង)
– Gnabry និង Lewandowski អាចស៊ុតបញ្ចូលទីរហូតដល់ទៅ២៤គ្រាប់ក្នុង Champions League រដូវកាលនេះ ដែលនេះជាចំនួនស៊ុតបញ្ចូលទីច្រើនជាងក្រុមណាៗទាំងអស់ក្នុងកម្មវិធីរដូវកាលនេះ លើកលែងតែ PSG ប៉ុណ្ណោះ (២៥គ្រាប់)។
បន្ទាប់ពីអានចំណុចទាំងនេះហើយ តើអ្នកទាំងអស់គ្នាគិតថា រវាង PSG និង Bayern Munich តើក្រុមនឹងលើកពានរង្វាន់ Champions League នៅយប់ម៉ោង ២រំលងអាធ្រាតនេះ?
ដោយ៖ សុគន្ធតារា