Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO ៖ ប៉េកាំង​រកឃើញ​កូវីដ​១៩ជាង​១០០ករណី​ថ្មី

អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថា ជាង​១០០ករណី ស្តីអំពី​វីរុស​កូរ៉ូណាប្រភេទ​ថ្មី​ត្រូវបាន​កត់​ត្រា​ផ្លូវការ​នៅទីក្រុងប៉េកាំង ។ 

ខណៈដែល​ការរឹតត្បិត មានការបន្ធូរបន្ថយ​នៅប្រទេសជាច្រើន ក្នុងតំបន់អឺរ៉ុប ក៏ដូចជាការ​បើក​ទ្វារព្រំដែន​របស់ពួកគេ​ឡើងវិញ​នោះ អង្គការសុខភាពពិភពលោក​បាន​ព្រមានដល់ប្រទេស​ទាំងនោះ​ឲ្យ​រក្សា​ការប្រុងប្រយ័ត្ន​ចំពោះ​លទ្ធភាពវិលត្រឡប់​មកវិញ​ នូវការឆ្លងវីរុស​កូវីដ​១៩នេះ ។ 

ភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ​បានបញ្ជាក់ថា បើទោះបី​ថា មិនមាន​ករណីស្លាប់​ថ្មី​នៅក្នុងរដ្ឋធានី​នៃប្រទេសចិន​ក៏ពិតមែន ប៉ុន្តែ​ទំហំនៃការតភ្ជាប់​ពី​ទីក្រុងប៉េកាំង​ បន្ទាប់ពីការផ្ទុះ​ឡើង​នៃជំងឺ​នេះ គឺជាមូលហេតុ​ដែលគួរឲ្យព្រួយបារម្ភបំផុត ។ 

លោក Tedros Adhanom Ghebreyesus នាយកអង្គការ​ WHO បានថ្លែង​ក្នុងសន្និសីទកាសែត​ពិសេស​មួយ​ថា «បើទោះបី​នៅក្នុងប្រទេស​ជាច្រើន​​បានគ្រប់គ្រង​ទៅលើ​ការចម្លងវីរុស​នេះក៏ពិតមែន ប៉ុន្តែ​ប្រទេសជាច្រើន​នោះ​ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ចំពោះ​ការផ្ទុះឡើងជាថ្មីនៃវីរុសនេះ ។ កាលពីសប្តាហ៍មុន ចិន​បាន​កត់ត្រា​ចង្កោមថ្មី​មួយ​​នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីជាង​៥០ថ្ងៃ​គ្មាន​សូម្បីមួយករណី​ឆ្លងនៅទីក្រុងនេះ ។ ប៉ុន្តែឥឡូវនេះ​ជាង១០០ករណី​ត្រូវបាន​កត់ត្រា​ ។ ប្រភព​ដើម​ និងទំហំ​នៃការចម្លងនេះ​បាននិងកំពុងស្ថិតក្រោមស៊ើបអង្កេត» ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី​១៦ ខែមិថុនា​ ជំងឺកូវីដ​១៩​នៅជុំវិញពិភពលោក​បានឆ្លងលើមនុស្សជាង ៨,១ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៤៣៩ ០៥១ នាក់​ ។ ប៉ុន្តែជាង​៤,២លាននាក់បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9388374