រាជធានីភ្នំពេញ៖
ថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថានាខែកញ្ញាខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត La Nina និងបាតុភូត Enso បង្កឲ្យមានទឹកជំនន់កើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ ២០២០។ បើតាមការបញ្ជាក់ពី លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហានេះ បង្ហាញថា «តាមការសង្កេតរបស់ស្ថានីយឧតុនិយមធំៗ នៅអាស៊ី អឺរ៉ុប អាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២០ តទៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងទទួលរងឥទ្ធិពលពីបាតុភូត La Nina ៦០ % និង ៤០ % ទៀត ជាបាតុភូត Enso»។
លោក ចាន់ យុត្ថា បញ្ជាក់ទៀតថា «លក្ខខណ្ឌអាកាសធាតុដូចនេះ គឺមានសភាពប្រហាក់ប្រហែលនឹងស្ថានភាពអាកាសធាតុនៅក្រកម្ពុជា កាលពីឆ្នាំ ១៩៨១ និងឆ្នាំ ២០១០។ ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ ២០២០»។ ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាពិសេសបណ្តាខេត្ត រាជធានីជាប់នឹងដឹងទន្លេតែម្តង ៕
រូបភាពជន់លិចកន្លងមក
ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព