Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡានក្រុង១គ្រឿងក្រឡាប់ធ្លាក់ពីលើផ្លូវដោយសារភ្លៀងធ្លាក់ខ្លាំងពេកនៅខេត្ត Udon Thani

រថយន្ដក្រុងមួយគ្រឿងនៅខេត្ដ​  Udon Thani ​បានរអិលធ្លាក់ពីផ្លូវថ្នល់​ដោយសារមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញ បណ្ដាលឲ្យអ្នកដំណើរម្នាក់រងរបួសធ្ងន់ធ្ងរ និងអ្នកផ្សេងទៀតរងរបួសស្រាល​។ អ្នកដំណើរទាំងអស់មានចំនួន ១៩ នាក់​ ​របួសធ្ងន់ម្នាក់ និងមិនមានអ្នកស្លាប់ឡើយ។

ប៉ូលិសនិងបុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានគេរាយកាណ៍អំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ៧ និង ៤៥ នាទី។ ជនរងគ្រោះដែល​នៅក្នុងឡានមានដូចជាមនុស្សចាស់ជរា ព្រះសង្ឃ និងទាហាន​។ អ្នកបើក​បររថយន្តក្រុងបានប្រាប់ប៉ូលិសថា រថយន្តចេញដំណើរបាន​រយៈពេល ៤៥ នាទីមុននឹង​កើតមានឧប្បត្តិហេតុ ​ដោយសារ​បើកបរលើផ្លូវកោងហើយផ្លូវរអិលព្រោះតែមានភ្លៀងធ្លាក់ខ្លាំង។

​អ្នកបើកបររថយន្តបានប្រាប់អ្នកយកព័ត៌មានថា ផ្លូវនេះរអិលខ្លាំងណាស់ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាតាំងពី​ល្ងាច។ តៃកុងឡានទប់ចង្កូតលែងជាប់ ហើយរថយន្តក៏ក្រឡាប់ធ្លាក់ពីលើដងផ្លូវតែម្តង ជាសំណាងល្អអ្នកដំណើរទាំងអស់មិនមានគ្រោះថ្នាក់ដល់ស្លាប់។ តៃកុងឡានបន្តថា អ្នកគ្រប់គ្នាគួរប្រយ័ត្នពេលបើកបរនៅរដូវវស្សា ព្រោះផ្លូវអាចនឹងរអិល​និងបណ្តាលឱ្យមានគ្រោះថ្នាក់គ្រប់ពេល៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9618505