ស្រ្តីចំណាស់ម្នាក់ដែលជាជីដូនជនរងគ្រោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥៥ ឆ្នាំ ពីបទអនុញ្ញាតឱ្យចៅស្រីអាយុ ១៤ ឆ្នាំ រួមភេទជាមួយអ្នកនយោបាយក្នុងស្រុកម្នាក់។
មូលនិធិ«កុមារ យុវជន និងគ្រួសារ»បានប្រកាសកាលពីម្សិលមិញថា តុលាការបានកាត់ទោសជនជាប់ចោទឈ្មោះ Sakol Phodee កាលពីថ្ងៃពុធ។ លោក Chuwit Jantaros អគ្គលេខាធិការនៃមូលនិធិនេះបានមានប្រសាសន៍ថា តុលាការបានរកឃើញថាជនល្មើសបានប្រព្រឹត្តបទល្មើសចំនួន ១១ ករណី ទាក់ទងទៅនឹងអនីតិជន។ ក្នុង ១ ករណីជនល្មើសត្រូវជាប់ពន្ធនាគារ ១០ ឆ្នាំ ដែលសរុបទាំងអស់គឺត្រូវជាប់ពន្ធនាគារចំនួន ១១០ឆ្នាំ ប៉ុន្តែត្រូវបានកាត់បន្ថយពាក់កណ្ដាលដែលនៅសល់ត្រឹម ៥៥ ឆ្នាំ ពីព្រោះជនល្មើសបានសារភាពចំពោះកំហុសរបស់ខ្លួន។
ចំពោះជនល្មើសដែលជាអ្នកនយោបាយលោក Supasak បច្ចុប្បន្នកំពុងរង់ចាំការកាត់ក្តីពីតុលាការ។ ករណីមួយនេះបែកធ្លាយនៅពេលដែលគេឃើញជនល្មើសលោក Supasak នៅក្នុងវីដេអូដែលបង្ហាញថាបានរំលោភក្មេងស្រីនៅក្នុងយានយន្តរបស់គាត់។ គ្រួសារដែលលក់កូនស្រីវ័យក្មេង (ឬចៅស្រី) មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសថៃ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaige