ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក បានចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ពីបទរក្សាទុកចាត់ចែងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួចនាំយកមកធ្វើការសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ម្សៅមេតំហ្វេតាមីនចំនួន ១១កញ្ចប់, ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូចំនួន២គ្រឿង។
ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់នៅចំណុច២ទីតាំង បានធ្វើឡើងកាលពីវេលាម៉ោង២ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ (ស្រី២នាក់) និងនៅចំណុចលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត។
ប្រភពពីនគរបាលការិយាល័យជំនាញ បង្ហាញថា ជនសង្ស័យចំនួន៦នាក់នោះ រួមមាន ១-ឈ្មោះ ឡឹក សុភ័ក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ បុគ្គលិកខារ៉ាឣូខេ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ២-ឈ្មោះ រឿន ធានុត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ៣-ឈ្មោះ ម៉យ ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ បុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ៤-ឈ្មោះ រឿន សុជាតិទី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាងឣ៊ុតសក់ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ៥-ឈ្មោះ ប៉ក់ លីហ្សា ភេទ ស្រី អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និង៦-ឈ្មោះ ប៉ាន់ វិសា ហៅ ទូច ភេទប្រុស អាយុ២០ឆ្នាំ ខរបរចុងភៅ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៦នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញរៀបចំកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២១ខែ សីហា ឆ្នាំ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព