
តារាសម្តែងហូលីវូដ លោក Lee Ki Hong បានចុះកុងត្រាជាមួយផលិតកម្ម SARAM Entertainment របស់ប្រទេសកូរ៉េ ។
គាត់ត្រូវបានមហាជនស្គាល់និងគាំទ្រខ្លាំងបំផុតនៅពេលដែលលោកបានសម្តែងជាឈ្មោះ Minho នៅក្នុងរឿងហូលីវូដ “Maze Runner” ។ ឥលូវនេះគាត់បានចុះកុងត្រាជាមួយផលិតកម្ម SARAM Entertainment ដូច្នេះគាត់អាចចាប់ផ្តើមការងារសិល្បៈរបស់គាត់នៅប្រទេសកូរ៉េបានផងដែរ ។
ផលិតកម្ម SARAM Entertainment បានចុះកុងត្រាជាមួយកំពូលតារាសម្តែងល្បីៗជាច្រើនដូចជា លោក Gong Myung, អ្នកនាង Uhm Jung Hwa, កញ្ញា Honey Lee, កញ្ញា Sooyoung និងតារាសម្តែងជាច្រើនទៀតផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop