Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្រស់ប្រាសាទសួព្រ័តនារដូវវស្សា (ផ្នែកខាងជើង)

ប្រាសាទសួព្រ័ត្រ ឬប្រាសាទនាង ១២ គឺជាប្រាសាទដែលស្ថិតនៅក្នុង​ក្រុងអង្គរធំ ទល់មុខ​លានជល់ដំរី។ ប្រាសាទនេះមានប្រាង្គចំនួន ១២ ហេតុដូច្នេះហើយបានជាគេប្រាសាទនេះថា ប្រាសាទនាង ១២។ ប្រាសាទសួព្រ័តសាងសង់នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះសាងសង់ក្នុងរចនាប័ទ្មបាយ័នមានប៉មដូចៗគ្នាចំនួន១២ ធ្វើពីថ្មបាយក្រៀម និងថ្មភក់ ឈរទល់មុខគ្នា និងដូចគ្នាទៅនឹងលានជល់ដំរី។ នៅពីក្រោយប្រាង្គទាំងនោះមានស្រះទឹកធំចំនួនពីរ និងសំណង់អាគារចំនួនពីរទៀតដែលគេហៅថាប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ដែលប្រើប្រាស់សម្រាប់ស្តុកទុកវត្ថុមានតម្លៃពីសម័យមុន។

បើយោងតាមរបាយការណ៍លោកជីវ តាក្វាន់បញ្ជាក់ថា បើមានគ្រួសារពីរមានក្តីក្តាំនឹងគ្នា ហើយរកកាត់សេចក្តីថានរណាត្រង់វៀចមិនកើត។ នៅពីមុខវាំងមានប្រាសាទតូចៗចំនួន១២ខ្នង ហើយគេបញ្ជាកូនក្តីឱ្យចូលទៅអង្គុយក្នុងប្រាសាទនេះមួយម្នាក់។ គេអង្គុយតាំងពីរ បី ឬបួនថ្ងៃទៅ បើនរណាជាអ្នកធ្វើខុសនឹងច្បាប់ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាសទេ ក៏ក្អកក្តៅផ្តាសាយដែរ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ។

from: https://tnaot.com/km/m/detail/article/9385153