Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO ៖ នៅលើពិភពលោក មានករណីឆ្លងថ្មីកូវីដ១៩ ជិត១៤ម៉ឺននាក់

ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី នៃកូវីដ១៩ជាង១៣៧ ០០០នាក់ នៅជុំវិញពិភពលោក ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនដល់ជាង ៧,៦៩លាននាក់។ ប៉ុន្ដែបើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ថា នៅលើពិភពលោក មានអ្នកឆ្លងសរុប កើនឡើងដល់ ៨ ០០៧ ៨០៤នាក់, ស្លាប់ ៤៣៥ ៨៥៥នាក់ និងជាសះស្បើយ ៤ ១៣៤ ៨៧៤នាក់។

អង្គការសុខភាពពិភពលោក (WHO) បានសរសេរ នៅលើព្រឹត្ដិបត្រប្រចាំថ្ងៃ កាលពីថ្ងៃទី១៤ ខែមិថុនា ថា ក្នុងរយ:ពេល២៤ម៉ោង ការឆ្លងថ្មី នៃកូវីដ១៩ នៅលើពិភពលោក មានរហូតដល់ជាង១៣៧ ០០០ករណី។ ការឆ្លងថ្មីនេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើង រហូតដល់ជាង ៧,៦៩លាននាក់។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្នុងរយ:ពេល២៤ម៉ោង នៅលើពិភពលោក មានការឆ្លងថ្មី នៃកូវីដ១៩ រហូតដល់ ១៣៧ ៥២៦នាក់ និងស្លាប់ ៤ ២៨១នាក់។ ស្ថិតិនៃចំនួនអ្នកឆ្លង និងស្លាប់ទាំងនេះ គឺ WHO ទទួលបានទិន្នន័យផ្លូវការពីបណ្ដាប្រទេសនានា នៅលើពិភពលោក។

តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកំណត់ត្រាពីការឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនដល់ ៣ ៧១១ ៧៦៨នាក់។ ក្នុងរយ:២៤ម៉ោងមកនេះ មានអ្នកឆ្លងថ្មី ៧៣ ២៤៣នាក់ និងស្លាប់ ២ ៨១២នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប នៅតំបន់នេះ កើនឡើងដល់ ១៩៩ ២៥២នាក់។

ជាមួយគ្នានេះ តំបន់អឺរ៉ុប មានអ្នកឆ្លងច្រើនលំដាប់លេខ២ ចំនួន ២ ៣៩៨ ៧៧៩នាក់ និងស្លាប់ ១៨៨ ០០១នាក់។ ក្នុងរយ:ពេល២៤ម៉ោងមកនេះ មានការឆ្លងថ្មី ចំនួន ១៩ ៨២១នាក់ និងស្លាប់៥៣៣នាក់។ រីឯតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ៧៥៨ ៥៥១នាក់ និងស្លាប់ ១៦ ៦៤០នាក់។ ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លងថ្មី ២០​ ៩១០នាក់ និងស្លាប់៣៨០នាក់។

រហូតមកដល់ពេលនេះ អាមេរិក នៅតែជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក ហើយប្រទេសបន្ទាប់មកទៀត គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស …ជាដើម៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9385118